
គួរបន្ទោសអ្នកណា? គុកទាំងវ័យក្មេង! អាយុទើបតែ១៥ឆ្នាំ និង រៀនថ្នាក់បឋមសោះហេតុ អ្វីក៏បែកគំនិតប្រព្រឹត្តអំពើបែបនេះ…
ជនសង្ស័យ២នាក់ បាននគរបាលខណ្ឌទួលគោក ដេញតាមឃាត់ខ្លួនម្នាក់រីឯម្នាក់ទៀត រត់គេចបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេចរួចជិះរត់គេចខ្លួនហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី១១ មេសា ២០២០ ចំណុចមុខផ្ទះលេខA-៤ ផ្លូវលេខ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សបឋមសិក្សាបឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស លាយលឿង ពាក់ស្លាក លេខ ភ្នំពេញ 1HX-9041 ដែលមានលេខតួនិលេខ ម៉ាស៊ីន: 353953 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេងនិងបក្សពួកជិះឆក់) ។សមត្ថកិច្ចយើងបាន យក ទឹកនោម ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង យកមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោមដោយជាលទ្ធផលបង្ហាញពីភាព អវិជ្ជមាន (គ្មានធាតុញៀន)។
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម