Sat. Jun 7th, 2025

ជនមិនស្គាល់មុខមួយក្រុមចេញពីហាងផឹកសុីបានបាញ់រះក្បែរប៉ុស្តិ៍ទឹកល្អក់២ទាំងកណ្ដាលយប់

ជនមិនស្គាល់មុខមួយក្រុមចេញពីហាងផឹកស៊ី បានបាញ់រះ ក្បែរប៉ុស្តិ៍ទឹកល្អក់២ទាំងកណ្ដាលយប់
—————
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ទើបចេញពីហាង ផឹកសុី ក្បែរ ប៉ុស្តិ៍ទឹកល្អក់ទី២ បានបាញ់រះជាច្រេីនគ្រាប់ រួចជិះគេចខ្លួនបាត់អស់ កាលពីវេលាម៉ោង១១យប់ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុច ហាងផឹកសុី យីហោ ( DAV សាច់អាំងទឹកកាពិ ) លេីកំណាត់ផ្លូវលេខ ១៥៦ ចម្ងាយ មិនដល់១៥០ម៉ែត្រ ​ពីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ប្រភពពីកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ ជនសង្ស័យមួយក្រុម អង្គុយផឹកស៊ី ក្នុងហាង នៅក្បែរប៉ុស្តិ៍ទឹកល្អក់ទី២ ។ បន្ទាប់មក មិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែជនសង្ស័យ បានចេញពីក្នុងហាង មកខាងក្រៅ ដកកាំភ្លេីង( មិនស្គាល់ម៉ាក​) បាញ់រះជាច្រេីនគ្រាប់ រួច​នាំគ្នា ជិះរត់គេចខ្លួនបាត់អស់តែម្ដង។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ធ្វេីការប្រមូល សំបកគ្រាប់ និងសាកសួរម្ចាស់ហាង ដេីម្បីកំណត់មុខសញ្ញា តាមចាប់ជនសង្ស័យ នៅពេលក្រោយ ៕