
បុរសម្នាក់ស្រែកផ្អេីលរត់រកប៉ូលីសជួយ មិនស្រួលខ្លួនទៅកោសខ្យល់ កោសរួចស្រាប់តែឆែកកាបូប បាត់លុយ១៥០០$ ក្នុងទឹកដីសែនសុខ ម្ដុំអន្លង់ក្ងាន
ភ្នំពេញ: ស្រែកឆោទ្បោពេញកន្លែងកោសជប់ មិនទាន់កោសដឹងអីផង បាត់លុយ១៥០០$ ផ្អេីលសុំលោកប៉ូលីសជួយផង ដែលហេតុការខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១:២៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង នៅតាមផ្លូវលេខ១៩១០ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពបានឲ្យដឹងថាៈ បុរសម្នាក់មិនស្រួលខ្លួនទៅរកនាងៗកោសជប់ឲ្យ ក្រោយពេលកោសជប់រួច ស្រាប់តែផ្អើលឆោឡោព្រោះនាងៗបន្លំលួចយកលុយអស់១៥០០ដុល្លារ ដែលជនរងគ្រោះឈ្មោះសន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់លុយចំនួន១.៥០០ដុល្លារ។
លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ បានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់៖ ទី១-ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា , ២-ឈ្មោះ សា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា , ៣-ឈ្មោះ ញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និង៤-ឈ្មោះ ញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ។ ទាំង៤នាក់ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុខាងលើ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម