Thu. Apr 18th, 2024

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលស្រុកសំរោងទងបង្ក្រាបមុខសញ្ញាគ្រឿងញៀនចាប់បាន៥នាក់និងដកហូតវត្ថុតាងមួយចំនួន

សំរោងទង​ ឧដុង្គ​ ចាប់ដៃសហការបង្រ្កាបមុខ​សញ្ញា​គ្រឿងញៀ​ន​បាន៥នាក់ដកហូតវត្ថុតា​ងមួយចំនួនបញ្ជូនទៅអយ្យការចាត់ការបន្ដ®
__________________________

កំពង់ស្ពឺ​ ÷​ នាព្រឹកថៃ្ង​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០​២០​ ដោយបានការចង្អុលដឹកនាំពីរលោកឧ​ត្ដម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរ​បាលខេត្ដកំពង់ស្ពឺ​ កំលាំង​នគរបាល​ផ្នែក​ប្រ​ឆាំង​គ្រឿង​ញៀ​ន​ នៃ​​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​សំរោ​ង​ទង​ ដឹកនាំដោយ​លោកវរ​សេ​នីយ៍ឯក​ ឃុត​ សុផ​ល​ អធិការស្រុកសំរោង​ទ​ង​ សហការ​ជាមួយ​កំលាំងអធិការ​ដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ដឹក​នាំដោយ​លោកវរសេនី​យ៍ឯក​ ខឹម​ សាម៉ុន​ អ​ធិការស្រុក​ឧដុង្គ​ បានចុះបង្រ្កាបមុ​ខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរ​រក្សា​ទុក​ដោយ​ខុស​ច្បា​ប់​ នៅគោល​ដៅ​ពីរស្រុក​ ៖​ គោលដៅ​ទី០១​ ឃាត់ខ្លួនមនុ​ស្ស​ ០២នាក់​១)ឈ្មោះ អួន សា​វឿន ភេទ​ប្រុស​ អាយុ​2​6ឆ្នាំនៅភូមិព្រៃទួល​ ឃុំវល្លិសរស្រុកសំរោ​ងទង​ ២)ឈ្មោះ​ យ៉ន ទូច​ ភេទប្រុស​ អាយុ​29ឆ្នាំ​ ភូមិក្បាលត្រ​ឡា​ច​ ​ឃុំខ្ទុំក្រាំងស្រុកសំរោងទង​ ឃាត់នៅ​ចំ​ណុ​ច​ព្រៃខាងត្បូងភូមិកាហុនឃុំខ្ទុំក្រាំង ដកហូតវត្ថុតាងគ្រឿង​ញៀនចំនួន8កញ្ចប់តូច,​ទូរស័​ព្ទដៃ5គ្រឿង​,ម៉ូតូ1គ្រឿង(ចាស់),ដាវ 2ដើ​ម​ ។​ ក្រោយសាកសួរ​សមត្ថកិច្ច​ឈានទៅ​បង្រ្កាប​នៅ​គោលដៅ​ទី០២​ បន្តឃាត់ខ្លួន​មុខ​សញ្ញាស​ង្ស័​យចំនួន០៣នាក់​ ១)ឈ្មោះ​ ឡេ​ង លាប ភេទ​ប្រុស​ អាយុ24ឆ្នាំនៅភូមិតាំងតាឡាត់ឃុំព្នា​យស្រុកសំរោងទង​ ​២)ឈ្មោះ​ នង ធា ភេទប្រុ​ស​ អាយុ29ឆ្នាំនៅភូមិព្រៃន​រា​ ឃុំខ្ទុំក្រាំងស្រុកសំរោងទង​ ៣)ឈ្មោះ​ ប៉ិ​ច សំរិ​ត ភេទ​ប្រុស​ អាយុ20ឆ្នាំ​នៅភូមិតាំ​ង​តាឡា​ត់​ ឃុំព្នាយស្រុកសំរោងទង​ ។ ឃាត់​នៅចំ​ណុ​ចរោ​ងជ្រូកចាស់ស្ថិតនៅភូមិតាំងតាឡាត់​ ឃុំព្នាយ ដកហូតវត្ថុតាង​គ្រឿង​ញៀ​នចំនួន6កញ្ចប់​(មធ្យម1កញ្ចប់),ជញ្ជីងសម្រា​ប់ថ្លឹងគ្រឿង​ញៀនចំនួន1 គ្រឿង,ទូរ​ស័ព្ទដៃ​3គ្រឿង, ដាវ​ 1ដើម​ រួម​និង​ឧបករ​ណ៍ប្រើ​ប្រាស់គ្រឿង​ញៀនមួយចំ​នួ​ន ។

បច្ចុប្បន្ន​កំលាំង​ជំនាញ​បានបន្ដនីតិវិធី​ និ​ងបា​នកសាងសំណុំរឿងបញ្ជូនទៅការិយា​ល័​យ​ជំនាញ​នៃស្នងការដ្ឋានន​គរបាលខេត្ដ​ ដេីម្បី​ចំណាត់ការ​បន្ត​ ៕
👊 គ្រឿងញៀន​ បំផ្លាញ​អនាគត​របស់​អ្នក​ និងសង្គម​អ្នក​..! ជៀសវាង​ពីរគ្រឿង​ញៀន

You may have missed