khem sok 5 years ago យុវជនកំពុងបន្សាបគ្រឿងញៀនចំនួន៥០នាក់បានហែកបង្អួចរត់ចេញពីមណ្ឌល ក្រោយមកត្រូវបានសមត្ថកិច្ចតាមរកឃើញចំនួន០៧នាក់វិញ (ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោងជិត១១យប់ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានយុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងជម្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ពន្ធ័ តាមរកឃើញវិញចំនួន០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។ យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣ នាក់ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ ៕ Continue Reading Previous សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ពន្ធ័បទល្មេីសគ្រឿងញៀនNext បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារចំនួន៤គ្រាប់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ Leave a Reply Cancel reply Your email address will not be published. Required fields are marked *Comment Name * Email * Website More Stories បទល្មើស ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ 4 weeks ago khem sok បទល្មើស ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស 4 weeks ago khem sok បទល្មើស 1 min read សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម 1 month ago khem sok
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម