
មិនរាងទេចោនោះ ធ្លាប់ជាប់គុក២លើកចំនួន១២ឆ្នាំ ពីបទលួច នេះជាលើកទី៣ហើយ !
នៅថ្ងៃទី 2 ខែមីនាឆ្នាំ 2021 វេលាម៉ោង 3/00 នាទីទៀបភ្លឺ។
មានករណីគាស់លួសសំណាញ់ដែកចូល លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កើតឡើង នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយពីបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ សហការជាជំនាញនគរបាលយុត្តិធម៍ក្រុងច្បារមន ធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាសង្ស័យឈ្មោះកែវ ឈឺ ភេទប្រុស អាយុ៣៤ ឆ្នាំនៅភូមិក្រាំងពល ទេព សង្កាត់រការធំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ព័ន្ធនាគា ចំនួន០២ លើក រួចមកហើយ ពីបទលួច និងបានធ្វើការដកហូត
.ម៉ូតូ1គ្រឿងម៉ាកHONDA C.125 ពណ៌ខ្មៅស៊េរី 2014 ពាក់ស្លាកលេខកំពង់ស្ពឺ 1G7224 ដែលជនសង្ស័យយកមកលាក់ទុកនៅក្នុងព្រៃក្បែរថ្នល់រទេះភ្លើង ក្រោយដីឡូត៍ ឈួន គឹមសាន ។
ករណីខាងលើបានកសាង សុំណុំរឿង ចាត់ការតាមនិតីវិធី។
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម