
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦:១៥ នាទី លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានកេីតករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) បើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចខាងលើបានរេចង្កួតធ្លាក់ផ្លូវទៅ(ខាងឆ្វេង) បណ្តាលអោយកម្មកររោងចក្ររបួសចំនួន ៤៦នាក់ ស្រី របួសស្រាល និងរបួសធ្ងន់ចំនួន ០១នាក់ ស្រី ។
មូលហេតុមកពីរផ្លូវកោងបត់ឆ្វេងរអិលធ្លាក់ផ្លូវ។
វត្ថុតាងយកមករក្សាទុក្ខនៅប៉ុសិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ។
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច