Mon. Jun 2nd, 2025

ម្ចាស់រថយន្ត Rolls Royce ព្រលះទ្រូងផ្លូវ មហាជនសង្ស័យថាជាអតីតភរិយា លោក ឌួង ឆាយ

ម្ចាស់រថយន្ត Rolls Royce ព្រលះទ្រូងផ្លូវ មហាជនសង្ស័យថាជាអតីតភរិយា លោក ឌួង ឆាយ

ភ្នំពេញ៖ កាលពីវេលាម៉ោង២យប់ ចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលទាំងយប់​ ដោយរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL មួយគ្រឿងបានព្រលះជាមួយរបាំងបុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

យ៉ាងណា រថយន្តបង្ករគ្រោះថ្នាក់ខាងលើនេះ មហាជនមានការសង្ស័យថា ជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ដែល​នាពេលកន្លងមក​លោក​ ឌួង ឆាយ ធ្លាប់បាននិយាយថាអតីតភរិយារបស់ខ្លួនចូលចិត្តដើរលេងយប់៕