រថយន្តស្ទូចដឹកគ្រឿងសំណង់បែកកង់មុខរេទៅបុករថយន្តទូរីសដឹកអ្នកដំណើរ មនុស្សស្លាប់ភ្លាមៗបួននាក់ និងមួយចំនួនទៀតរងរបួស
(ខេត្តកំពត)៖ រថយន្តស្ទូចដឹកគ្រឿងសំណង់កំពុងតែបើកលឿនបានផ្ទុះកង់មុខរ៉េចង្កូតទៅបុកដឹងរថយន្តទូរីសដឹកអ្នកដំណើរកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង រួចធ្លាក់ពីផ្លូវ ទាំងពីរគ្រឿង បណ្ដាលអោយមនុស្សក្មេងចាស់ប្រុសស្រីចំនួន ៤នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង នៅកាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូបូកគោ ខេត្តកំពត។
ភ្លាមៗនោះ អ្នកបើករថយន្តធុនធំ បានរត់គេចបាត់។ ចំណែក អ្នកដំណើរក្នុងរថយន្ត ១២ កៅអី មានទាំងក្មេងតូចៗ ផងនោះ បានកៀបជាជាប់ក្នុងរថយន្ពលរដ្ឋនៅក្បែរនោះបានជួយគាស់យកចេញ ស្រាប់តែឃើញខ្លះស្លាប់ ខ្លះរបួស ដែលតាមការប៉ាន់ប្រមាណ មនុស្សនៅក្នុងរថយន្ត មានចំនួនលើសពី ១០នាក់៕

More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង