Fri. Mar 29th, 2024

អាណិតអ្នកមីងទាំងពីរណាស់ត្រូវចោរឆក់កាបូបលុយដួលប៊ោកទៅលើផ្លូវអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសបែកមុខត្រូវដៃជើងទ្រមខ្លួន

អាណិតអ្នកមីងទាំងពីរណាស់ត្រូវចោរឆក់កាបូបលុយដួលប៊ោកទៅលើផ្លូវអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យរបួសបែកមុខត្រូវដៃជើងទ្រមខ្លួន

សូមពូលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យជួយមើលផង

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រី2នាក់ជិះម៉ូតូហុងដាឌ្រីម ស្លាកលេខកំពងចាម1X-4482 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក៏ត្រូវជនសង្ស័យ2នាក់ ជិះម៉ូតូហុងដាឌ្រីម មិនចាំស្លាក់លេខ ឆក់កាបូបរបស់គាត់បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសជាច្រើនម៉ែត្ររងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង5ព្រឹក ថ្ងៃទី13 ខែមិនា ឆ្នាំ2022 ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បាននាំយកជនរងគ្រោះទៅសួរនាំដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី1 ។

You may have missed