
បុរសម្នាក់បេីករថយន្ដម៉ាសស្ដា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BB-3911 បេីកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុករះបង្គោលថ្មអមចញ្ចេីមផ្លូវនិងដេីមឈេីបាក់អស់ចំនួន២ដេីម និងបណ្ដាលឲ្យក្រឡាប់រថយន្ដរបស់ខ្លួន ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងនិងស្ទូចរថយន្ដទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ។
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង