Thu. Mar 28th, 2024

រថយន្តមួយគ្រឿង ម្ចាស់បេីកបត់ត្រឡប់ក្រោយវិញ ស្រាប់តែមានរថយន្តព្រូសមកពីក្រោយ បុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាត

រថយន្តមួយគ្រឿង ម្ចាស់បេីកបត់ត្រឡប់ក្រោយវិញ ស្រាប់តែមានរថយន្តព្រូសមកពីក្រោយ បុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកVitពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BQ 4937 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបត់ឆ្វេងបំណងត្រឡប់ក្រោយវិញភ្លាមនោះក៏មានរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK 1842 ធ្វេីដំណេីរមកពីក្រោយក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

You may have missed