Thu. May 2nd, 2024

រថយន្តបុកគ្នា ជាមួយកង់បី បណ្តាលឲ្យមនុស្សម្នាក់រងរបួស

រថយន្តបុកគ្នា ជាមួយកង់បី បណ្តាលឲ្យមនុស្សម្នាក់រងរបួស

(ភ្នំពេញ): នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩៖២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ច បានឲ្យដឹងថារថយន្ត ម៉ាកលុចស៊ីស570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 បានបើកថយចេញពីធានាគារស្ថាបនា ក៏បានជ្រុលទៅបុកកង់បីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-9549 ដែលកំពុងបើកលើ ផ្លូវព្រះមុនីវង្ស បណ្តាលអោយអ្នកបើកកង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថា សម្ភារៈខូចខាត៖ រថយន្ត ខូចខាត, ខូចខាតទ្រូងផ្លូវ, អ្នកបើកបរកង់បីរបួស។ មូលហេតុអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្តព្រមទាំងរថយន្ត ខាងលើប្រគល់ជូនទៅជំនាញចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីស្រាយតាមនិតិវិធីច្បាប់ ៕

You may have missed