
ខេត្តពោធិ៍សាត់ ៖ មន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌ ផ្នែកក្រគរ និងសង្កាត់កំពង់លួង ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចូលរួមសហការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីសហគមន៍នេសាទ ចុះកម្ទេចឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវវត្ថុតាង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិវិញមួយចំនួន ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងអនុវត្តន៍រួមមាន របាំងសាច់អ៊ួនក្រឡាញឹកចំនួន ០៤ខ្សែ ស្មើនឹងប្រវែងចំនួន ១១២០ម៉ែត្រ ក្បាលបរចំនួន ០៤គ្រឿង បង្គោលចម្រឹងចំនួន ៨៥០ដើម របាំងស្បៃមុងចំនួន ១២ខ្សែ ស្មើនឹងប្រវែងចំនួន ១៧៥០ម៉ែត្រ លូកងស្បៃមុងចំនួន ១៣មាត់ បង្គោលចម្រឹងចំនួន ៩៣០ដើម ក្នុងនោះចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាត់ចំនួន ១៣០គីឡូក្រាមផងដែរ ។
ប្រភពដដែលខាងលើបន្តទៀតថា នេះជាលទ្ធផលជាបឋមខណៈកម្លាំងសហការកំពុងបន្តសកម្មភាព ចុះបង្រាបយ៉ាងស្រស្រាក់ស្រស្រាំនៅឡើយ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់