សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ សាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃអង្គារ ទី៩ មិថុនា ២០២៦
Category: ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។ វេនប្រចាំការ ក្រុមទី៦នេះ មានការអញ្ជើញចូលរួមដោយ ប្រធាននាយកដ្ឋានកណ្ដាល…
កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត
កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផង
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន នៅរសៀលថ្ងៃទី ២២ មេសានេះ បានមកដល់កម្ពុជា
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន នៅរសៀលថ្ងៃទី ២២ មេសានេះ បានមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនា«យុទ្ធសាស្ត្រ ២+២ »ជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ជាកិច្ចសន្ទនាលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ កិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២ »នេះ…
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ នាយឧត្តមសេនីយ៍ ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕
នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤
នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ សម្រាប់នារីរូបនេះ ដែលមានអាយុ២៣ឆ្នាំ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ ដោយឡែកឈ្មោះ សាមីន វុត្ថារិទ្ធិ ដែលជាកូនប្រុសអភិបាលស្រុកកងមាស ត្រូវបានតំណាងអយ្យការដោះលែងឲ្យទៅវិញ ពីព្រោះមិនមែនជាអ្នកបើកបរ ពោលជាអ្នករួមដំណើរ។
កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារ
កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារប្រជាពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃទៅបែកក្បាល គ្រោះថ្នាក់ចរាចរណ៍ បង្កជាហិង្សា ខណ:ប្រជាពលរដ្ឋខឹងសម្បារនិងម្ចាស់រថយន្ត បន្តាប់ពីបេីករថយន្តមួយគ្រឿងម៉ាកFORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៨:៥០នាទីយប់ត្រូវនិងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
