ជប៉ុន ចុះហត្ថលេខាផ្ដល់នាវាល្បាត និងឧបករណ៍បញ្ជូនសារ ដល់វិស័យការពារជាតិកម្ពុជា ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ស្មេីប្រមាណ ៣លានដុល្លារ។ បេីតាមស្ថានទូតនៅកម្ពុជា គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ «យើងរំពឹងថា…
Author: angkorborey
មេឈ្មួញដឹកទំនិញខុសច្បាប់មានឈ្មោះ «ហ៊ុន ភា » មេឈ្មួញរូបនេះបានសហការជាមួយមេគយឃុបឃិតគ្នាដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខ្មែរយ៉ាងរលូន
មេឈ្មួញដឹកទំនិញខុសច្បាប់មានឈ្មោះ «ហ៊ុន ភា » មេឈ្មួញរូបនេះបានសហការជាមួយមេគយឃុបឃិតគ្នាដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខ្មែរយ៉ាងរលូន ! ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តធំៗ២គ្រឿង របស់លោក ហ៊ុន ភា ដឹកទំនិញខុសច្បាប់ចេញពីកំពង់សោមដេីម្បីចែកចាយតាមបណ្ដាលខេត្តនានាដូចជាទំនិញចិនអត់បង់ពន្ធ គ្រប់ប្រភេទ រួមមាន៖ គ្រឿងទេស ភេសជ្ជះ គ្រឿងចក្រ គ្រឿងសង្ហារឹម ។ល។ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានឲ្យដឹងថាក្រុមឈ្មួញតូចធំសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហេីយដឹកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវហេីយដឹកទំនិញសង្ស័យមិនបង់ពន្ធមិនគ្រប់ចូលមកខ្មែរយ៉ាងពេញបន្ទុករីឯសមត្ថកិច្ចពាក់ពន្ធច្រេីនស្ថាប័ននៅច្រកព្រះសីហនុជាអ្នកមានសិទ្ធអំណាចបិទភ្នែកដេីម្បីផលប្រយោជន៍ទេីបឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត ។
ពិតជារន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់ដោយសារការចាប់ជំរិត នៅខេត្តកណ្តាល
រន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លា.ប់ការចាប់ជំរិត នៅខេត្តកណ្តាល! ពិតជាមានការភ្ញាក់ផ្អើល និងខ្លោចផ្សាជាទីបំផុត ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅមួយ ដែលបានកើតឡើងលើកុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជនដៃដល់ម្នាក់ដែលព្យាយាមជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានចាប់ក្មេងស្រីរងគ្រោះ ហើយបានផ្ញើសារគំរាមកំហែងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដោយបង្ខំឱ្យផ្ញើប្រាក់ចំនួន ១ម៉ឺនដុល្លារតាមរយៈ វីង…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។ វេនប្រចាំការ ក្រុមទី៦នេះ មានការអញ្ជើញចូលរួមដោយ ប្រធាននាយកដ្ឋានកណ្ដាល…
លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្សមន ប្រព្រឹត្តអំពើពុករលួយ ដុះស្លែច្រើនខែច្រើនឆ្នាំមកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ
លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្សមន ប្រព្រឹត្តអំពើពុករលួយ ដុះស្លែច្រើនខែច្រើនឆ្នាំមកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ? ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយ ដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត ពីក្រុមឈ្មួញដឹកទំនិញ ក្នុងខេត្តស្វាយរៀង ក៏ដូចជាឈ្មួញតូចធំ មកពីបណ្តាលខេត្តនានាកំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ចេញពីស្រុកយួយួន…
លោក លី សាម៉េត ដែលកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងឆបោក និងបទល្មើសជាច្រើន បានស្លាប់នៅវេលាម៉ោង ៦ជាងព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ក្នុងពន្ធនាគារដោយជំងឺគាំងបេះដូង
លោក លី សាម៉េត ដែលកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងឆបោក និងបទល្មើសជាច្រើន បានស្លាប់នៅវេលាម៉ោង ៦ជាងព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ក្នុងពន្ធនាគារដោយជំងឺគាំងបេះដូង ។ សពរបស់លោក លី សាម៉េត ត្រូវបានមន្ត្រី ពន្ធនាគារយកទៅធ្វេីកោសល្យវិច័យ និងបានប្រគល់ជូនក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី ។
