ពិតជារន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់ដោយសារការចាប់ជំរិត នៅខេត្តកណ្តាល

រន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លា.ប់ការចាប់ជំរិត នៅខេត្តកណ្តាល!

ពិតជាមានការភ្ញាក់ផ្អើល និងខ្លោចផ្សាជាទីបំផុត ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅមួយ ដែលបានកើតឡើងលើកុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជនដៃដល់ម្នាក់ដែលព្យាយាមជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានចាប់ក្មេងស្រីរងគ្រោះ ហើយបានផ្ញើសារគំរាមកំហែងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដោយបង្ខំឱ្យផ្ញើប្រាក់ចំនួន ១ម៉ឺនដុល្លារតាមរយៈ វីង (Wing) និងទុកពេលឱ្យត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។ ក្នុងសារនោះ ជនដៃដល់ថែមទាំងបានព្រមានយ៉ាងព្រៃផ្សៃថា បើលើសម៉ោងកំណត់ ឬហ៊ានប្តឹងសមត្ថកិច្ច និងត្រូវទទួលយកសពកូនស្រីមកវិញជាមិនខាន។

ទោះបីជាមានការគំរាមកំហែងយ៉ាងណាក្តី ឪពុកម្តាយជនរងគ្រោះបានសម្រេចចិត្តប្តឹងសមត្ថកិច្ចភ្លាមៗ។ ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់បានជាបន្តបន្ទាប់។ ជាអកុសល ទោះបីជាចាប់ខ្លួនឃាតកបានក៏ដោយ ប៉ុន្តែកុមារីរងគ្រោះត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន ជនដៃដល់ឈ្មោះ គីម វណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងបន្តនីតិវិធីសួរនាំយ៉ាងម៉ត់ចត់នៅថ្ងៃទី១១ ខែឧសភានេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះទង្វើអមនុស្សធម៌មួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *