លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ

លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ?

ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ ដាក់ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ក្នុងខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ស្រុក​យួយួន រាល់ថ្ងៃតាមរថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាងពេញបន្ទុក ជាប្រភពចំណូល របស់មេគយចល័តច្រកនេះ។​

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក​ គុណ​ ញឹម​ អគ្គនាយករដ្ឋករ គយកម្ពុជា ពិនិត្យឡើងវិញខ្លះផង កុំឲ្យបុគ្គល មេគយចល័តច្រកបុសមន ប្រេីកូនចៅចាំអង្គុយយកលុយ ពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ គ្មានចេញវិក័យប័ត្រឲ្យឡេីយ។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន​ បានឲ្យដឹង​ទៀត​ថា​ ឈ្មួញ​ធំៗ​ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ស្រុក​យួន​ ចូល​មក​ខ្មែរ​ក៏ដូចជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា​សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ​ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ មេមេគយចល័តនិង​បក្ខពួក​បែងចែក​ផលប្រយោជន៍គ្នាធ្វើ​មាន​ធ្វើ​បាន​ មិន​ខ្វល់​ពីការរិះគន់អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ធំ​តូច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ស្រុក​យួន​ដូចជា​÷​ផ្លែដូង ផ្លែឈើ​ ពូក​ តុ​ជ័រ​ ធុង​ជ័រ​កៅអីជ័​រ ដែក​លួស កូនរទេះ​ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំប៉ុង​គ្រប់មុខ​ត្អូញត្អែរ​ ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ ឲ្យដឹងថា​ ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចិម មេគយ​ចល័តប្រចាំច្រកទ្វារព្រំដែន​បុ​សម​ន កំណត់​យកលុយ ថ្លៃបាយទឹក ក្នុងមួយ​រថយន្តធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល​ ទៅ​៧០​ម៉ឺន​រៀល​ជាកំហិត រីឯរថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ​ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ​ មិន​បង្ក្រាប ។

​ដូច្នេះ​ហើយ​លោក​ គុណ​ ញឹម​ អគ្គ​រដ្ឋ​ករ គ​យ​កម្ពុជា​ និង​លោក​ អូន​ ព័ន្ធ មុន្នីរ័ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​ ចំពោះមេគយធំៗ ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន​ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នអង្គុយចាំយកលុយ មិនចេញវិក័យបត្រឲ្យ ត្រូវបានលាតត្រដាង​ រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ បញ្ជាក់​ឲ្យដឹងថា​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *