ពិធីបុណ្បបច្ច័យបួន និងរាប់បាតព្រះសង្ឃ៤៩អង្គ នៅដេីមខែមេសាឆ្នាំ២០២៦( ខេត្តស្វាយរៀង) : អ្នកផ្ដេីមបុណ្បលោកស្រីសំសារ៉េតព្រមទាំងបុត្រ លោកពេជ្រដានិងភរិយា ព្រមទាំងបុត្រ ឯកឧត្តម មាស ចក់ និងភរិយាយ ព្រមទាំងបុត្រ លោកឈាង វិឆៃ និងភរិយា បងប្អូននិងញាតិមិត្តជិតឆ្ងាយទាំងអស់អញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្បបច្ច័យបួននិងរាប់បាតព្រះសង្ឃ៤៩អង្គអោយបានអធិកអធមនិងអនុមោទនាយកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួន។ សូមបញ្ជាក់:ពិធីបុណ្បនេះប្រារព្ធធ្វេីនៅ ភូមិព្រៃគៀវឃុំចកស្រុករំដួលខេត្តស្វាយរៀង ។ សូមអគុណ
Category: ព័ត៌មានសន្តិសុខសង្គម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញពិសាអាហារពេលព្រឹក ជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ។
ចប់ដោយសន្តិវិធី លោកចៅសង្កាត់ កង វង សម្រេចលុបវីដេអូ Live ចោលអស់ និងបង្ហោះសារសុំទោសជាសាធារណៈ
ចប់ដោយសន្តិវិធី! លោកចៅសង្កាត់ កង វង សម្រេចលុបវីដេអូ Live ចោលអស់ និងបង្ហោះសារសុំទោសជាសាធារណៈ «សន្តិភាព និងការយោគយល់ គឺជាដំណោះស្រាយដ៏ល្អបំផុត!» ក្រោយពីបានដាក់ឱសានវាទត្រឹមម៉ោង ១០ ព្រឹកថ្ងៃនេះ និងមានការតាមដានយ៉ាងខ្លាំងពីសំណាក់មហាជន ទីបំផុតរឿងរ៉ាវចម្រូងចម្រាសរវាងលោកចៅសង្កាត់ចោមចៅទី១ និងលោកអភិបាលរងខណ្ឌ បានឈានដល់ទីបញ្ចប់ហើយ។ រាល់វីដេអូ Live ដែលធ្លាប់តែមានភាពតានតឹងត្រូវបានលោកចៅសង្កាត់ កង វង សម្រេចលុបចេញពីបណ្ដាញសង្គមទាំងអស់។ លោកចៅសង្កាត់បានបង្ហោះសារយ៉ាងកក់ក្ដៅថា «អរគុណ ឲ្យខ្ញុំសុំទោស ចំពោះពាក្យសម្ដី»។ នេះជាការបង្ហាញពីស្មារតីទទួលខុសត្រូវ និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមកក្នុងនាមជាអ្នកបម្រើរាស្ត្រដូចគ្នា។…
ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណងដេញលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យ
ប៉ះគ្នាហេីយ លោក កង វង ចៅសង្កាត់ចោមចៅទី១ មានបំណងដេញលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យ (ភ្នំពេញ) : លោក កង វង បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហាប្រទាំងប្រទេីសជាមួយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហេីយបោះពាក្យសម្ដីធ្ងន់ៗថា “ទោះជាយ៉ាងណាក៏លោកត្រូវតែ ដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យ និងឆ្លងយោបល់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារសុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង” ។…
ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ
ផ្ទុះគ្រាប់បែកចង្កោមសល់ពីសង្គ្រាមថៃឈ្លានពានកម្ពុជា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមករានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSN ចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល។ នេះបើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។ តាមសំណេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី២៩ ខែមករានេះ លោក ហេង រតនា…
នគរបាលព្រហ្មទណ្ឌបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
នគរបាលព្រហ្មទណ្ឌបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។…
អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានគណនីតេលេក្រាមក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរដ្ឋមន្រ្តី នេត្រ ភក្ដ្រា
អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានគណនីតេលេក្រាមក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរដ្ឋមន្រ្តី នេត្រ ភក្ដ្រា (ភ្នំពេញ) : សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅក្រុងក្រចេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
