ប៉ោយប៉ែត ៖ ជាច្រើនឆ្នាំមកហើយដែលឈ្មួញចំនួន៥រូបប្រចាំប៉ោយប៉ែតដូចជា ឈ្មោះ គឹម ស្រ៊ាង មានតួនាទីជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ , ឈ្មោះចែ ថោង ឡេង , ឈ្មោះ ជា ទី , ឈ្មោះចែ ស្រី និងឈ្មោះ យាយហយ ជាដើម មានភាពល្បីល្បាញជាខ្លាំងខាងកាង (ជ្រែ) ទំនិញគេចពន្ធ ឬ ទំនិញបង់ពន្ធមិនគ្រប់ចេញពីទឹកដីថៃចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
មានការបង្ហើបឲ្យដឹងថា ក្រៅពីទំនិញគេចពន្ធ និងទំនិញដែលបង់ពន្ធមិនគ្រប់នោះ ក៏នៅមានមុខទំនិញខ្លះទៀតត្រូវបានគេឃុបឃិតគ្នាក្នុងការក្លែងមុខទំនិញ ពីប្រភេទទំនិញមានតម្លៃខ្ពស់ មកជាប្រភេទទំនិញដែលមានតម្លៃថោកៗដើម្បីឲ្យការបង់ពន្ធទាបត្រឹម១៥ទៅ៣០ភាគរយប៉ុណ្ណោះ។
ឧទាហរណ៍ (បើឈ្មួញនាំចូលរថយន្តស៊េរីទំនើបមានតម្លៃថ្លៃ គេនឹងបម្លែងទៅជារថយន្តស៊េរីអន់ៗតម្លៃថោកៗ ឬ បើឈ្មួញនាំចូលគ្រឿងបន្លាស់រថយន្តដែលមានតម្លៃថ្លៃ គេនឹងបម្លែងទៅជាប្រភេទគ្រឿងបន្លាស់ម៉ូតូ ឬក៏គ្រឿបន្លាស់កង់ជាដើម….ដើម្បីឲ្យការបង់ពន្ធនៅកម្រិតទាប) ជាហេតុធ្វើឲ្យថវិកាជាតិពីការបង់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ត្រូវធ្លាក់ចូលក្នុងហោប៉ៅក្រុមឈ្មួញខិលខូច និងក្រុមមន្ត្រីពុករលួយចែកគ្នាធ្វើមានបានផ្ទាល់ខ្លួន ចំណែករដ្ឋគឺជាអ្នកខាតបង់។ ហើយមូលហេតុដែលក្រុមឈ្មួញអាចបង្កព្យុះភ្លៀងតាមអំពើចិត្តបែបនេះត្រូវបានគេសង្ស័យថា អាចមានការបើកភ្លើងវៀវ ឬ មានការឃុបឃិតគ្នាពីសំណាក់មេគយប្រចាំច្រកព្រំដែន និងមេគយថ្នាក់ខេត្តតែម្តង បើមិនដូច្នោះទេឈ្មួញក៏មិនហ៊ានដែរ។
សេចក្តីរាយការណ៍ដាច់ដោយឡែកមួយបានឲ្យដឹងថា ឈ្មួញឈ្មោះ គឹម ស៊ាង មានឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែងស្ថិតនៅក្នុងភូមិប៉ាលីលៃ១ សង្កាត់ប៉ោយប៉ែត។ ចំណែកឈ្មួញឈ្មោះ ជា ទី មានឃ្លាំងស្តុកទំនិញចំនួន២កន្លែងគឺ ស្ថិតនៅចំណុចភូមិក្បាលស្ពាន១ និងនៅចំណុចផ្លូវស្តង់តានួន គីឡូម៉ែត្រលេខ៤។
មានការលើកឡើងថា លោក ងួន កុសល ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទើបតែងតាំងថ្មី ទំនងជាមិនហ៊ានចាត់វិធានការបង្ក្រាបទំនិញគេចពន្ធ ដែលកំពុងតែហូរចូលយ៉ាងគំហុកជារៀងរាល់ថ្ងៃតាមច្រកប៉ោយប៉ែតនោះទេ ខណៈមានឈ្មួញឈ្មោះ គឹម ស៊ាង – ឈ្មោះ ថោង ឡេង – ឈ្មោះ ជា ទី – ឈ្មោះ ចែស្រី និង ឈ្មោះ យាយហយ ជាអ្នកចេញមុខរត់ការកាង (ជ្រែ) រហូតគេដាក់រហស្សនាមថា ជាឈ្មួញជើងខ្លាំង សូម្បីតែមេគយមុនៗក៏មិនហ៊ានប៉ះពាល់ផង ហើយសុខចិត្តសម្ងំដេកកើបយកលុយសម្រាប់យកទៅធ្វើមានបានយ៉ាងសប្បាយចិត្តជាទីបំផុត៕
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប