អនុវត្តន៍អភិក្រមទី៥! ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចបណ្តេញអនុសេនីយ៍ទោ ស៊ិន សុភា ចេញពីក្របខណ្ឌ បន្ទាប់ពីប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ អនុសេនីយ៍ទោ ស៊ិន សុភា មានតួនាទីជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

