ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមជាអធិបតីពិធីប្រគល់-ទទួលម៉ូតូអគ្គិសនី ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៅទីធ្លាទីស្តីការក្រសួងមហាផ្ទៃ។ រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ពិធីបុណ្បបច្ច័យបួន និងរាប់បាតព្រះសង្ឃ៤៩អង្គ នៅដេីមខែមេសាឆ្នាំ២០២៦នៅភូមិព្រៃគៀវឃុំចកស្រុករំដួលខេត្តស្វាយរៀង
ពិធីបុណ្បបច្ច័យបួន និងរាប់បាតព្រះសង្ឃ៤៩អង្គ នៅដេីមខែមេសាឆ្នាំ២០២៦( ខេត្តស្វាយរៀង) : អ្នកផ្ដេីមបុណ្បលោកស្រីសំសារ៉េតព្រមទាំងបុត្រ លោកពេជ្រដានិងភរិយា ព្រមទាំងបុត្រ ឯកឧត្តម មាស ចក់ និងភរិយាយ ព្រមទាំងបុត្រ លោកឈាង វិឆៃ និងភរិយា បងប្អូននិងញាតិមិត្តជិតឆ្ងាយទាំងអស់អញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្បបច្ច័យបួននិងរាប់បាតព្រះសង្ឃ៤៩អង្គអោយបានអធិកអធមនិងអនុមោទនាយកមគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួន។ សូមបញ្ជាក់:ពិធីបុណ្បនេះប្រារព្ធធ្វេីនៅ ភូមិព្រៃគៀវឃុំចកស្រុករំដួលខេត្តស្វាយរៀង ។ សូមអគុណ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ នាយឧត្តមសេនីយ៍ ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕
រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម
រថយន្តដឹកលៀសខុសច្បាប់ចំនួនពីរគ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឃាត់បាន ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាប៖ ក្រោមបទបញ្ជាបង្ក្រាបបទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប របស់ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំង សហការរបស់យោធា ដឹកនាំដោយលោក ប៊ីរ ស្មីចន្នី មេបញ្ជា ការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួនពីរគ្រឿង…
នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤
នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ សម្រាប់នារីរូបនេះ ដែលមានអាយុ២៣ឆ្នាំ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ ដោយឡែកឈ្មោះ សាមីន វុត្ថារិទ្ធិ ដែលជាកូនប្រុសអភិបាលស្រុកកងមាស ត្រូវបានតំណាងអយ្យការដោះលែងឲ្យទៅវិញ ពីព្រោះមិនមែនជាអ្នកបើកបរ ពោលជាអ្នករួមដំណើរ។
កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារ
កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារប្រជាពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃទៅបែកក្បាល គ្រោះថ្នាក់ចរាចរណ៍ បង្កជាហិង្សា ខណ:ប្រជាពលរដ្ឋខឹងសម្បារនិងម្ចាស់រថយន្ត បន្តាប់ពីបេីករថយន្តមួយគ្រឿងម៉ាកFORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៨:៥០នាទីយប់ត្រូវនិងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាមានសំណាងដែលជាង ២០ឆ្នាំចុងក្រោយ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ ២រូប ទី១ ឯកឧត្តម គាត ឈន់ និង ទី២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ មេផ្ទះទាំងពីររូប មិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំ ពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។ សម្ដេចតេជោ ហ៊ុន…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម និងជម្រាបលា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម និងជម្រាបលា (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិការងារ៕
