Fri. Apr 18th, 2025

ឆ្លងចរន្តអគ្គីសនី ឆាបឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ ឌីនលីង

ភ្នំពេញ ​៖​ អគ្គីភ័យមួយបានកើតឡើង នៅក្នុងរោងចក្រ ឌីន លីង ហ្គាមុិនឯ.ក យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ​ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ច​ជួយអន្តរាគមន៍ កាលពីវេលាម៉ោង​១០និង៣០នាទីយប់ ថ្ងៃពុុធទី១៨​ ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ផ្លូវបេតុង ស្ថិតនៅភូមិជម្ពូវ័ន្ត៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះឃ្លាំងស្តុកកម្ទិចកំណាត់ មានទំហំ៨ម៉ែត្រគុណនិង១២ម៉ែត្រ ជញ្ជាំងថ្មប្រក់ស័ង្កសី ដែលមានម្ចាស់រោងចក្រឈ្មោះ វ៉ង ជីអួយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិតៃវ៉ាន់។ មូលហេតុដោយសារ ឆ្លងចរន្តអគ្គីសនី។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង១១និង៣០នាទីយប់​ នៅថ្ងៃខែឆ្នាំដដែល ទេីបអគ្គីភ័យរលត់ទៅវិញ​ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង និងពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ៕ 

You may have missed