
( ភ្នំពេញ ) + ផ្ទះដាក់ស្លាកយីហោ មានឈ្មោះអាសុី-(ASIA វេរលុយ) មួយកន្លេងលួចបង្កប់ លេេងល្បែងសុីសងគ្រប់ប្រភេទ ភ្នាល់ចាក់លុយតាមប្រពន្ឋអុីនធើណេត យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ -217-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបឫមួយមានអ្វីជាថ្នូរហើយបានបណ្តែតបណ្តោយអោយលេងបានតាមអំពេីចិត្តអញ្ចឹង ?
តាមសេចក្តីរាយការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថា មានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី -(ASIA វេរលុយ) បានលួចបង្កប់លេងល្បែងសុីសងគ្រប់ប្រភេទដូចជា ភ្នាល់ បាល់ចាក់លុយតាមប្រពន្ឋអីុនធើណេតបើកលេងទាំងយប់ទាំងថ្ងៃហើយពួកគាត់បានបន្តទៀតថា មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ណាហ៊ានចុះត្រួតពិនិត្យហើយនិងធ្វើការបង្រ្កាបម្តងណានោះឡើយ ។
ពេលនេះពលរដ្ឋនាំគ្នាធ្វើការសូមណូមពរមកដល់ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃ គណៈអភិបាលខណ្ឌមានជ័យ សូម ឯកឧត្តម មេត្តាចាត់កម្លាំងចុះពិនិត្យផ្ទះដាក់ស្លាកយីហោ មានឈ្មោះ អាសុី-ASIA វេរលុយ) បង្កប់លេងល្បែងសុីសងគ្រប់ប្រភេទដូចជាភ្នាល់បាល់ចាក់លុយតាមប្រពន្ឋអីុនធើណេត នៅខាងលើនេះហើយដែល រាជរដ្ឋាភិបាលប្រកាសថ្មីៗមិនអោយកើតមានល្បែងសុីសងភ្នាល់ចាក់លុយតាមប្រពន្ឋអីុនធើណេតទៀតនោះទេ បើនៅកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ត្រូវតែចុះធ្វើការបង្រ្កាបអោយទាន់វេរលា៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់