
នៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីយប់នៅចំណុចខាងមុខផ្ទះលេខ4E0 ផ្លូវបេតុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
មានករណីប្រព្រឹត្តអំពើលួចកាច់កញ្ចក់រថយន្តដែលបង្កឡើងដោយជនសង្ស័យ ៣នាក់ស៊ីវិលមធ្យោបាយធ្វើដំណើរម៉ូតូកង់បីចំនួន១គ្រឿង។
ជនសង្ស័យទី១ ឈ្មោះសួន សត្ថាភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ
២ឈ្មោះ ម៉ៅ ច្រឹក ភេទប្រុសអាយុ៣៨ឆ្នាំមុខរបររត់កង់បី មានទីលំនៅផ្ទះជួលសង្កាត់ស្រះចកខណ្ឌដូនពេញ។
៣ឈ្មោះ ហៀ ពៅ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ។
ជនរងគ្រោះមាន ឈ្មោះ លីន ចន្ទ្រា ភេទស្រីអាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ4E0 ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
សំភារះបាត់បង់. កញ្ចក់រថយន្តមើលក្រោយចំហៀងខាងស្ដាំនិងខាងឆ្វេងចំនួន២កញ្ចក់។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់