Fri. Apr 18th, 2025

នៅប្រទេសកម្ពុជាយើង គេសង្កេតឃើញថា សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ហាមការជក់បារី កន្លែងទីសាធារណៈ តាមហាងបាយ ហាងកាហ្វេ ។ល។ ហាក់ដូចជាពុំមានប្រសិទ្ធភាព ផ្ទុយទៅវិញ នៅតាមទីសាធារណៈ ហាងបាយ ហាងកាហ្វេ គេសង្កតឃើញ មានចំនួនអ្នកជក់បារី កាន់តែកើនឡើង ។ ហើយរហូតតមកដល់ពេលនេះ ក្រសួងសុខាភិបាល ពុំទាន់មាកវិធានការទប់ស្កាត់ ការលក់ នឹងចែកចាយបារី នៅតាមហាងបាយ ហាងកាហ្វេ ឬអ្នកជក់ នៅឡើយទេ ។

យើងដឹងហើយថា៖ ការជក់បារីរី ផ្តល់ផលលំបាកខ្លាំង នឹងក្លាយជាអ្នកញៀនបារី យ៉ាងឆាប់រហ័ស ដោយសារនីកូទីន ឬអាចបណ្តាលឲ្យស្លាប់ និង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ដែល​បណ្តាល​ឲ្យមានការប្រឈម នឹងការស្លាប់មុនអាយុ។

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៍បានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកចូលចិត្តទទួលទានបារី គួរតែកាត់បន្ថយ ឬបញ្ឈប់ ការជក់បារី បើអាចធ្វើទៅបាន ព្រោះតែពេលនេះ ប្អូនប្រុស របស់ខ្លួន កំពុងតែធ្លាក់ខ្លួនមានជម្ងឺសួត ទោះបីជាឈប់ជក់បារី យូរណាស់មកហើយ ចំពោះការចំណាយ ក៍អស់ច្រើន ដោយមួយថ្ងៃ ក៍ត្រូវចំណាយជិត៣០០ដុល្លារ ក្នុងការព្យាបាលបាន។

តារាសម្ដែង សូ ដានីតា បានសរសេររៀបរាប់ថា៖ ការឈឺរបស់ប្អូនប្រុសខ្ញុំ នាងខ្ញុំ សូមចែកចាយទៅដល់បងប្អូន ដែលចូលចិត្តជក់បារី ពេលវេលាសេសសល់ ឆ្លៀតមកមើលប្អូន នៅមន្ទីរពេទ្យ បើសិនជាអាចបងប្អូន ដែលចូលចិត្តជក់បារី គួរតែកាត់បន្ថយ ឬឈប់ជក់បារី ប្អូនប្រុសខ្ញុំជាគំរូហើយ ទោះគាត់ឈប់ជក់បារី យូរដែរហើយ តែនៅតែគេចមិនផុត ពី ជំងឺសួត ដល់ថ្នាក់មន្ទីរពេទ្យឯកជនចាយលុយ ក្នុង១ថ្ងៃ ជិត៣០០ដុល្លា ហើយត្រូវព្យាបាល ប្រហែល ១ខែ តើត្រូវចាយអស់ប៉ុណ្ណាទៅ ???៕

You may have missed