Fri. Apr 18th, 2025

ភ្នំពេញ ៖ ក្រោយបញ្ចប់ការងារសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ លោក អភិបាល និង ភរិយា ក៏បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូកង ដូនពេញសែនជ័យ ដែលបានខិតខំប្រគួទអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្នុងនោះលោកអភិបាល បាមនាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំង គ្រឿងឧបភោគបរិភោគដែលបានមកពីការឧបត្ថម្ភ ពីសប្បុរសជន នានា ឧបត្ថម្ភដល់កីឡាករទូកងសរុបចំនួន ៩៣នាក់ សរុបថវិកាចំនួន ១៨,៦០០,០០០រៀល
-មី​ចំនួន​ ៩៣​ កេសតូចស្មេីនឹង​ ១,៨៦០,០០០រៀល
-អង្ករចំនួន​ ៩២ប៉ាវ​ ក្នុងមួយប៉ាវ​ ២៥kg ស្មេីនឹង​ ៤,៦០០,០០០​ ៛
-ថវិកាសម្រាប់ថ្លៃរថយន្តដឹកជញ្ជូនកីឡាករទៅមកស្រុកកំណេីត​ និងសម្ភារផ្សេងៗ​ ចំនួន​ ២,៩០០,០០០​ ៛
-ថវិកាសម្រាប់អាហារសម្រាប់អាហារ២ពេលជូនកីឡាករត្រឡប់ទៅវិញចំនួន​ ១,០០០,០០០៛
-​ ជូនស្រាបៀកម្ពុជាចំនួន​ ១៥កេស​ ទឹកបរិសុទ្ធចំនួ​ន​ ១៥​ កេស​ សម្រាប់ការធ្វេីដំណេីរ
សរុបថវិកាចំនួន ២៨,៩៦០,០០០រៀល ។

You may have missed