
ដើម្បីចូលរួមកំណែទម្រង់ឲ្យបានស៊ីជម្រៅ នឹងមានតម្លាភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ នឹងឆ្លើយតបតាមយុទ្ធចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ យោងតាមអនុក្រិត្យលេខ.១៣៥.អ.ន.ក្រ.បក ចុះថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៦ ស្តីពី ការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើរសុំឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ពិនិត្យទៅលើលទ្ធភាព ការផ្ទេរភារៈកិច្ច លោក អ៊ា សុខា បច្ចុប្បន្នមានតួរនាទីជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន នឹង បានតែងតាំងលោក សុខ ចន្ទ័សុជាតិ ជាប្រធានស្តីទី នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ជំនួសវិញ ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ជូនលោកអភិបាលខេត្តព្រះវិហារថា ក្រោយពីបានត្រួតពិនិត្យទៅ លើលក្ខណៈសម្បត្តិ សីលធម៏ សាមគ្គីភាពផ្ទៃក្នុង នឹងស្មារតីទទួលខុសត្រូវ នឹងសមត្ថភាពដឹកនាំ ប្រកបដោយប្រសិទ្ធិភាព ដែលត្រូវបានចាត់ទុកជាគុណវឌ្ឍ នឹងលក្ខណៈសម្បត្តិល្អប្រសើរ សម្រាប់បំពេញមុខងារស្នួលនៅក្នុងមន្ទីរបរិស្ថាន ខេត្តព្រះ វិហារ សំដៅរួមចំណែកដល់ការពង្រឹងរដ្ឋបាលទំនើប របស់ក្រសួងបរិស្ថាន ក៏ដូចជាជំរុញអភិបាលកិច្ចល្អ និងមានតម្លាភាព នោះ។
ពាក់ព័ន្ធនឹងករណីផ្ទេរភារៈកិច្ចប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនេះដែរ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បាន ប្រាប់អ្នកសាព័ត៌មាន តាមទូរស័ព្ទនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា នេះថា រូបលោកមិនទាន់បានដឹងនោះទេ លើរឿងនេះ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់