
លោកស្រី Marie Yovanovitch បានធ្វើសក្ខីកម្មនៅក្នុងសវនាការស៊ើបអង្កេតដើម្បីដកតំណែងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំប្រធានាធិបតីអាមេរិកាំងរូបនេះបានធ្វើការវាយប្រហារតាម Twitter លើឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសអ៊ុយក្រែនរូបនេះដែលបានត្រូវដកចេញពីតំណែង។លោក ត្រាំ បានសេរសេរថា៖ «នៅគ្រប់កន្លែងដែល Marie Yovanovitch ទៅស្ថានការណ៍នៅទីទាំងនោះមានភាពអាក្រក់។ លោកស្រីបានចាប់ផ្តើមនៅក្នុងប្រទេសសូម៉ាលី តើស្ថានការណ៍នៅទីនោះបែបណា?»បន្ទាប់មកលោក ត្រាំ បាននិយាយដោយបំភ័ន្តថា ប្រធានាធិបតីអ៊ុយក្រែន Zelenskiy «បាននិយាយមិនល្អអំពីលោកស្រីនៅក្នុងការនិយាយទូរស័ព្ទលើកទីពីររបស់ខ្ញុំជាមួយលោក»។
សំណេរលើ Twitter នេះ ត្រូវបានត្រូវរិះគន់ដោយលោក Adam Schiff ប្រធានគណៈកម្មាធិការខាងស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំងថា ជា «ការធ្វើទុក្ខបុកម្នេញសាក្សីនៅពេលពិតប្រាកដដោយប្រធានាធិបតីស.រ.អា»។ លោកថា វាជាការវាយប្រហារមួយក្នុងបណ្តាការវាយប្រហារតាមពាក្យសម្តីមួយចំនួនកាលពីពេលថ្មីៗនេះដែលលោក ត្រាំ បានធ្វើប្រឆាំងនឹងពួកសាក្សី, អ្នកបញ្ចេញការសម្ងាត់ និងពួកប្រជាធិបតេយ្យដែលមានទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែង។លោក ត្រាំ បានបដិសេធថាលោកមិនបានធ្វើទុក្ខបុកម្នេញសាក្សីទេហើយលោកបានចោទប្រកាន់ពួកប្រជាធិបតេយ្យថាគ្មានតម្លាភាព។លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា «ពួកសាធារណរដ្ឋបានត្រូវប្រព្រឹត្តទៅលើដោយអាក្រក់ណាស់»។ លោកបានថ្លែងថាពួកប្រជាធិបតេយ្យមិនបានអនុញ្ញាតឱ្យពួកសាធារណរដ្ឋសួរសំណួរឬមានសាក្សីទេហើយលោកបានហៅសវនាការទាំងនេះថាជាការអាម៉ាស់មួយ។លោកស្រី Vanessa Beasley ជាសាស្ត្រាចារ្យខាងវោហាសាស្ត្រប្រធានាធិបតីនៅ ឯសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ប្រធានាធិបតី ត្រាំ បង្ហាញថាលោកមិនបានត្រូវធ្វើទុក្ខបុកម្នេញទេ។ លោកស្រីបានថ្លែងថា លោកខិតខំព្យាយាមនិយាយថា គ្មាននរណាប៉ះពាល់លោកបានទេ ថាគ្មាននរណាបញ្ឈប់លោកបានឡើយ»៕
More Stories
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)
សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត