
ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកវាលវែងឃាត់ចាប់ក្រៀកដាក់ខ្នោះបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់កូនចុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយទំនាស់ ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បើយោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ជនសង្ស័យដៃដល់ជាឪពុកចុងឈ្មោះ ជឹម ភារម្យ អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនរងរបួសជាកូនស្រីចុងឈ្មោះ ប៊ិន ជិន អាយុ ២៦ឆ្នាំ បច្ចុប្បន្ន រស់ភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា មូលហេតុទំនាសពាក្យសម្ដីក្នុងគ្រួសារក៏ឈានដល់បង្ហូរឈាមបែបនេះ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចចូលព្រៃបាត់ លុះល្ងាចថ្ងៃដដែលចូលមកផ្ទះវិញក៍ត្រូវសមត្តកិច្ចក្របួចជាប់ ដើម្បីនាំយកមកបន្តនីតិវិធី ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់