កំពង់ស្ពឺ៖តាមបណ្តាញពត៌មានក្នុងស្រុកក៏ដូចជាពត៌មានជាតិបានចុះផ្សាយថាលោក មាស ជីមមេឃុំតាំងស្យាបានកោះប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិ ក្រាំងតាកន និងភូមិត្នោតព្រែក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រធានបទនៃអង្គប្រជុំ គឺជម្រុញឱ្យប្រជាសហគមន៍ពីរភូមិឯកភាពក្នុងការវិនិយោគភ្នំគន្លាក់ទៅឱ្យក្រុមហ៊ុនចិន ដោយបានដាក់តម្លៃ ៥០ម៉ឺនដុល្លារអាមេរិក ។ប្រភពដដែលក៏បានបញ្ជាក់ពីផលលាភទៅឱ្យសហគមន៍ក្នុងមួយភូមិទទួលបាន ២០០០០ដុល្លារ អាមេរិក ។ចំណែកឃុំទទួលបាន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ។ ប្រភពបានបន្ថែមទៀតថានៅពេលដែលចោទសួរថា តើប្រាក់១០ម៉ឺនដុល្លារអាមេរិក ដែលឃុំតាំងស្យា ទទួលបានយកមកធ្វើអ្វី ? ចម្លើយ គឺបានទៅមេឃុំតាំង ស្យា អត់បានយកមកអភិវឌ្ឍន៍ក្នុងឃុំនោះឡើយ ។ក្នុងនោះផងដែរតាមការអះអាងពីមន្ត្រីស្រុកកន្លងមកក៏មានករណីលក់ភ្នំខ្នោលាក់ឱ្យក្រុមហ៊ុនវឿងប្រយុទ្ធ ក្រោមរូបភាពអភិវឌ្ឍន៍ ដោយសហគមន៍គីរីរស្មីដីដុះ និងភូមិព្រំរលកទទួលបានប្រាក់ ២៤០០០ដុល្លារ ពីក្រុមហ៊ុន។ ចំណែកមេឃុំតាំងស្យាមិនដឹងថាបានប៉ុន្មាននោះទេ ព្រោះឃើញតែគេដាក់ ក្នុងស្រោមសំបុត្រហុចឱ្យតែធំជាងស្រោមសំបុត្រសហគមន៍ភូមិ ។ បច្ចុប្បន្នគេមានគម្រោង លក់ភ្នំគន្លាក់ ដែលដាក់តម្លៃ ៥០ម៉ឺនដុល្លារអាមេរិកបន្តទៀតកំពុងតែរត់ការខណៈដែលភ្នំខ្នោលាក់ត្រូវលក់បែងចែកផលប្រយោជន៍បាត់ទៅហើយ។ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទំនងទៅលោក មាស ជីមមេឃុំតាំងស្យានាព្រឹកថៃ្ងទី២០ខែវិច្ឆិកាឆ្នាំ២០១៩ត្រូវបានលោកឆ្លើយថាមិនមែនជាការពិតទេហើយលោកថែមទាំងព្រមានថានឹងប្តឹងអ្នកដែលបញ្ចេញឯកសារលក់ភ្នំនេះផងដែរ។ចំណែកលោកអភិបាលស្រុកភ្នំស្រួចបានឆ្លើយនៅព្រឹកថៃ្ងទី២១ខែវិច្ឆិកាឆ្នាំ២០១៩នេះថាលោកមិនដឹងរឿងលក់ភ្នំនេះទេដោយបង្វែរសំណុំរឿងទៅលោក មាស ជីមមេឃុំតាំងស្យាវិញទើបដឹងច្បាស់!។រីឯអ្នកពាក់ព័ន្ធដទៃទៀតមិនអាចទាក់ទងព្រោះគ្មានលេខ។ច្បាប់រដ្ឋធម្មនុញ្ញជំពូកទី៥មាត្រា៥៨:ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្ទ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។ដូច្នេះករណីដាក់តម្លៃភ្នំគន្លាក់ ៥០ម៉ឺនដុល្លារ ដែលយកមកធ្វើការបែងចែកតាមភូមិ និងមេឃុំបែបហ្នឹង មានតែអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទេ ទើបអាចបញ្ជាក់ឱ្យមហាជនអស់មន្ទិលសង្ស័យទៅលើចំណាត់ការលក់ភ្នំជ្រកក្រោមរូបភាពវិនិយោគ របស់លោក មាស ជីម មេឃុំតាំងស្យា ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាន។សូមរំលឹកផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយកឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើរំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ការប្រកាសដាក់ចេញជំហរម៉ឹងម៉ាត់ក្នុងការកម្ចាត់អំពើពុករលួយចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។បើយោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរថា ក្រៅតែពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែមទៀតផង។ អំពើពុករលួយត្រូវបានគេមើលឃើញថា ជាឧបសគ្គដ៏ធំសម្រាប់នយោបាយកំណែទម្រង់ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន។ការអនុវត្តន៍អភិក្រមទី៥នេះ ដែលជាអភិក្រមកម្ចាត់ និងបោសសំអាតអំពើពុករលួយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជារឿយៗក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦ត្រូវបានបង្កើតឡើង។ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ។នៅក្នុងអាណត្តិនេះមានមន្ត្រីជាច្រើនរូបហើយត្រូវបានដកហូតតំណែង និងចាប់ខ្លួនជាដើម ព្រោះតែការប្រព្រឹត្តអំពើពុករលួយ៕ដោយ៖ពុតសាម៉ាត់
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ