
ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំងបានរំលោភទន្ទ្រានយកដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។ អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម ញ៉ាង ម្យក់។
អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ មានសិទ្ធិអំណាចប៉ុណ្ណាបានហ៊ានអនុញាត្តិ តាមការស្នើរសុំរបស់លោក លឹម រ៉ាវី ផ្តល់ដីព្រៃដែលខុសច្បាប់ទៅអោយលោក ចំនួន៤៥.៩៦០ហិចតា។
តោះបើចង់ដឹងនឹងជ្រាបអោយច្បាស់នោះសូមចូលរួមអានជាមួយគ្នា នៅលើឯកសារស្នើរសុំកាន់កាប់នឹងប្រើប្រាស់ដីព្រៃដែលខុសច្បាប់នោះដូចតទៅ។ “សំដីរបស់លោក លឹម រ៉ាវី”
<< ខ្ញុំបាទ ឈ្មោះ លឹម រ៉ាវី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាន់អត្តសញ្ញាណប័ណ្ណលេខ:២៣០០៤៣៨១៨ ចុះថ្ងៃទី០៦ ខែ១១.ឆ្នាំ២០១៥។ ខ្ញុំបាទមានបំណងចង់ស្នើរសុំកាន់កាប់ដីព្រៃមួយកន្លែងដែលមានផ្ទៃក្រឡាសរុប ៤៥.៩៦០(ha)(ហិចតា)ដែលមានទីតាំងស្ថិតនៅភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងករណីដែលខ្ញុំបាទអោយអាជ្ញារធរទទួលស្គាល់ ហើយមានបញ្ហាអ្វីមួយកើតឡើងនៅថ្ងៃក្រោយខ្ញុំបាទ ដែលមានឈ្មោះដូចខាងលើ សូមទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
ខ្ញុំបាទ បានបង្គាប់អោយស្មៀនបោះត្រាដោយយោងតាមការចុះហត្ថលេខារបស់មេឃុំ។ ក្រែងមិនពិតប្រាកដខ្ញុំបាទសូមធ្វើការផ្តិតមេដៃស្តាំទុកជាភស្តុតាង៕ ធ្វើនៅសែនមនោរម្យថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩>>
អូ!អីចឹងតើ បានជាអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ រៀបចំឯកសារជាមួយថ្នាក់ស្រុក ដើម្បីធ្វើការផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យ យ៉ាងតក់ក្រហល់បែបនេះ។ណទាំងនេះហើយគឺខ្លាចបែកធ្លាយរឿងអំពើពុករលួយរបស់លោក លឹម រ៉ាវី នឹង អ្នកស្រីមេឃុំ ជាមួយមេភូមិពូហ្សាមផងដែរ។
សូមបញ្ជាក់ថាផ្ទៃដីសរុបចំនួន៤៥.៩៦០ ហិចតា នោះគឺ លោក លឹម រ៉ាវី បានគប់គិតជាមួយមេឃុំ ធ្វើប្លង់បែងចែកទៅអោយកូនរបស់ខ្លួន ចំនួន៥នាក់ដូចជាមានឯកសារស្រាប់នៅខាងក្រោមនេះ
ទី១/ លឹម ស្រីម៉ៅ ទំហំ សរុប៦៨៨០០ម៉ែត្រការ៉េ
ទី២/ លឹម ថា ទំហំ៨៦០០០ ម៉ែត្រការ៉េ
ទី៣/ លឹម ដានី ទំហំ ៨៦០០០ម៉ែត្រការ៉េ
ទី៤ / លឹម ឌីស្សកូ ទំហំ ៧៧៤០០ម៉ែត្រការ៉
ទី៥/ លឹម សៅឌី ទំហំ៨៦០០០ម៉ការ៉េ
ជុំវិញបញ្ហានេះសូមលោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាន្ត គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី មេត្តាពិនិត្យទៅលើកូនចៅជាបន្ទាន់ផង។ តាមរយៈព័ត៌មាននេះសង្ឃឹងថា លោក លោក ឱម យិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើការស៊ីបអង្កេតលើបញ្ហានេះ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់