
ប្រទេសកម្ពុជាបានចាត់ឱ្យមានទិវាមច្ឆាជាតិនៅថ្ងៃទី១ខែកក្កដារៀងរាល់ឆ្នាំ។ដើម្បីចាត់វិធានការលុបបំបាត់ភាពអនាធិបតេយ្យនៃការដាក់ឧបករណ៍នេសាទនានាដែលនាំឲ្យការបំផ្លិចបំផ្លាញធនធានមច្ឆជាតិនៅតាមបឹងបួរនានា។បទល្មើសនេសាទនៅស្រុកបាកានខេត្តពោធិសាត់ត្រូវបានអនុញ្ញាតឲ្យធ្វើជាចំហរដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ។ស្ថិតក្នុងស្រកបាកានខេត្តពោធិសាត់បទល្មើសនេសាទបានកើតឡើងយ៉ាងសកម្ម ។ ផ្ទុយទៅវិញពួកមន្ត្រីជលផលជាអ្នកឃុបឃិតឲ្យមានបទល្មើសនោះថែមទៀត។ពួកជលផលអះអាងថាឆ្នាំនេះស្ថានភាពទឹកទន្លេឆាប់ឡើងឆាប់ស្រកធ្វើឲ្យទិន្នផលត្រីថយចុះនិយាយឲ្យខ្លី ឆ្នាំនេះគ្មានត្រីដូចឆ្នាំមុនៗនោះឡើយ ។ ដូច្នេះបទល្មើសនេសាទមានតិចតួចតែប៉ុណ្ណោះ ។ ប្រសិនបើមានបទល្មើសតិចតួចហើយបង្ក្រាបទៀតនោះគឺហាក់ដូចជាច្របាច់កអ្នកនេសាទពេកហើយ ។ប៉ុន្តែផ្ទុយទៅវិញក្រុមអ្នកនេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកបាកានពាសវាលពាសកាលនោះសុទ្ធតែត្រូវបង់លុយឲ្យមន្ត្រីជំនាញ។បច្ចុប្បន្ននេះដោយស្ថានភាពទឹកទន្លេសាបស្រកចុះយ៉ាងខ្លាំង។ ដូច្នេះអ្នកប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ត្រូជាការកត់សម្គាល់នៅក្នុងភូមិសាស្រ្តខេត្តពោធិសាត់នៅមានសកម្មភាពដាក់អ៊ួនយ៉ាំងកាវរបាំងលបស៊ីបយន្តប្រើម៉ាស៊ីនយក្សដែលសកម្មអវិជ្ជមានទាំងនោះបានបង្កជាឧបសគ្គដល់ការចរាចររបបជលសាស្រ្តការបំលាស់ទីរបស់មច្ឆាជាតិគ្រប់ប្រភេទព្រមទាំងជាកត្តាបង្កឱ្យមានការរាក់យ៉ាងឆាប់រហ័សដល់ទន្លេ ស្ទឹង ព្រែក បឹងបួរទាំងនោះផងដែរ។
ក-ក-ន៖ដើម្បីឈានលប់បំបាត់ទាំងស្រុងនូវសកម្មភាពអនាធិបតេយ្យទាំងនេះ រដ្ឋាភិបាលគួរតែចាត់វិធានការឱ្យក្រសួងស្ថាប័ននិងអាជ្ញាធរខេត្តពាក់ព័ន្ធនឹងរបបជលសាស្រ្ត នៃខេត្តពោធិសាត់បង្រ្កាបជាបន្ទាន់។
-មតិទី១៖អាជ្ញាធរខេត្តពាក់ព័ន្ធនិងកម្លាំងអន្តរាគមន៍ពិសេសចុះបំផ្លាញចោលទាំងស្រុងនិងចាប់បញ្ជូនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ស្រាវជ្រាវរកចាប់ខ្លួនជនដែលដាក់បទល្មើសនេសាទដើម្បីចាត់ការតាមច្បាប់។ បើសិនជាបទល្មើសនេសាទកើតមាននៅស្រុកណាគឺស្រុកនោះត្រូវទទួលខុសត្រូវ។
-មតិទី២៖បទល្មើសនេសាទនឹងត្រូវលុបបំបាត់អស់តែអាស្រ័យលើវត្តមាននៃមន្រ្តីពុករលួយនៃខេត្តពោធិសាត់នេះលែងលាដៃយកលុយពីជនល្មើសជាថ្នូរមិនបង្រ្កាប៕ដោយ៖ហ៊ុងហ្គា
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់