
ខេត្តកំពត ~
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងនិមល ដែលមានទីតាំងស្ថិតនៅក្នុង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត និង
ជាបឹងប្រវត្តិសាស្ត្រផងនោះកំពុងត្រូវបានបុគ្គលម្នាក់ដែលមានងារជា ឯកឧត្តម
បានស្នើសុំធ្វើការវិនិយោគ ទៅជាតំបន់ទេសចរណ៍និងបង្កើតជាកញ្ចុះបួនដប់ដើម្បីបន្លែងភ្នែកមហាជន
កុំឲ្យមានការសង្ស័យពីសំណាក់អ្នកធ្វើដំណើរតាមដងផ្លូវមួយនេះ
ហេីយ
ទីតាំងខាងលើនេះត្រូវបានមេការប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា
មេរបស់ខ្លួនបង្កើតតំបន់ទេសចរណ៍នេះឡើង
ដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើ
និងកាត់បន្ថយការធ្វើសំណាកស្រុកទៅប្រទេសជិតខាងផងដែរ
ក៏ប៉ុន្តែប្រភព ខ្លះហាក់បីដូចជាសម្ដែងការមិនសប្បាយចិត្តដោយសារតែបឹងនិមល ជាសម្បត្តិរួមដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតាំងតែពីជំនាន់ដើមមកម្ល៉េះក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះស្រាប់តែលេចមុខលោកធំម្នាក់ដែលមានងារជា ឯកឧត្តម បែរ
ជាមានសិទ្ធិគ្រប់គ្រងទៅលើបឹងនិមល ទាំងស្រុងតែម្ដងប្រភពមួយចំនួនទៀតបានលើកឡើងថាមួយរយៈចុងក្រោយនេះលោកធំម្នាក់ដែលមានងារជា ឯកឧត្តមបានប្រមូលទិញដីអ្នកភូមិដែលមានទីតាំងនៅខាងក្រោយជាប់នឹងបឹងនិមលផងដែរ
ប្រភពដដែលក៏បានបន្តទៀតថាផ្ទៃបឹងនិមល ទាំងមូលថ្ងៃអនាគតទៅអាចខ្លាយជាដីឡូក៏ថាបានព្រោះពួកគាត់គិតថាគម្រោងដែលគេធ្វើតំបន់ទេសចរណ៍នេះឡេីងគ្រាន់តែបន្លែងភ្នែកមហាជនតែប៉ុណ្ណោះព្រោះធាតុពិតគឺគេចង់បានដី ។
ពីព្រោះដីនៅម្ដុំនោះមានតម្លៃខ្ពស់និងមានទីតាំងជាប់នឹងផ្លូវជាតិទៀតផងតែទោះជាយ៉ាងណាក្រុមការងារសារព័ត៌មានCNTVONLINE មិនអាចសុំធ្វើការបកស្រាយបំភ្លឺពីម្ចាស់គម្រោងខាងលើបាននោះទេដោយសារតែមិនមានលេខទូរសព្ទតែបើសិនម្ចាស់
គម្រោងខាងលើចង់ធ្វើការបកស្រាយបំភ្លឺឬក៏ផ្ដល់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកក្រុមការងារសារព័ត៌មានយេីងខ្ញុំរៀង
រាល់ម៉ោងធ្វើការ។ កាលរិយាល័យនិពន្ធ 076 800 6666 សូមអរគុណ!!!
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់