
ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ។ ជនសង្ស័យខាងលើមានទី១ឈ្មោះ វ៉េង ផានុ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្របាំងសាប ស្រុកបាទី ទី២ឈ្មោះ ផាន ផាលេខ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាំងឬស្សី ឃុំពត់សរ ស្រុកបាទី ចំណែកជនសង្ស័យឈ្មោះ រិន ភារ័ត្ន កំពុងរត់គេចខ្លួន (ជនសង្ស័យទាំង០៤នាក់ជាមុខសញ្ញាឆក់សកម្ម) ព្រមទាំងដកហូតម៉ូតូចំនួន ០២គ្រឿង ដែលជិះធ្វើសកម្មភាព -ទូរស័ព្ទ០២គ្រឿង និងសម្ភារមួយ ចំនួន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់