
ស្រុកព្រៃនប់-មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ វេលាម៉ោងជាង១យប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី១០.១២.២០១៩លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាកហៃឡែនឌ័រ ស្លាកលេខភ្នំពេញ2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើរថយន្តដែលមានល្បឿនលឿនក៍បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេងដៃ រួចក៍ផ្ទុះឆេះជាអគ្គិភយ័ ។ ជាសំណាងហេតុការណ៍នេះ ក្នុងចំណោមអ្នកជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ។ ជនរងគ្រោះនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយ ក្រោយកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ហើយករណីនេះនគរបាលបានធ្វើការដោះស្រាយបន្តតាមនិតិវិធី ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់