Tue. Apr 15th, 2025

ប្រជាពលរដ្ឋប្រទះឃេីញសាកសពជនជាតិស្បែកខ្មៅម្នាក់អណ្ដែតក្នុងទឹកបឹង

ភ្នំពេញ៖ប្រជាពលរដ្ធប្រទះឃើញសាកសពអណ្ដែតក្នុងទឹកបឹងបង្កការភ្ញាក់ភ្អើលយ៉ាងខ្លាំងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨:២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ត្រងចំណុចក្នុងបឹងខាងក្រោយបុរីពិភពថ្មី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញតាមបុរសខាងលើដែលសង្ស័យថាពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀនរហូតដល់កន្លែងកើតហេតុក៏ស្រាប់តែបុរសខាងលើលោតចូលទឹកបឹងដើម្បីគេចខ្លួនលុះមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ប្រជាពលរដ្ធប្រទះឃើញហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ធានដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញកោរសល្យវិច្ឆ័យនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ។

សំរាប់អត្តសញ្ញាតិនៃសពខាងសមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយទេ ។

បច្ចុបន្បសាកសពត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងវត្តទឹកថ្លាដើម្បីស្វែងរកសាចញាតិបន្ត ។

You may have missed