


ស្វាយរៀង៖ បើទោសជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ឲ្យបង្ក្រាប់ល្បែងស៊ីសងយ៉ាងណាក៏ដោយ គេឃើញកាសុីណូអត់ច្បាប់មួយកន្លែង បើកសង្វៀនល្បែងភ្នាល់ជល់មាន់ខុស លេងយ៉ាងគគ្រឹកគគ្រេងនៅជាប់នឹងច្រកក្រសាំងជ្រំដែលជាច្រករបៀងព្រំដែនកម្ពុជា-វៀតណាមស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលគេសង្កេតឃើញថាពីមួយថ្ងៃៗជនជាតិវៀតណាមបានចូលមកលេងល្បែងភ្នាល់ស៊ីសង់គ្រប់ប្រភេទនៅក្នុងកាស៊ីណូក្រសាំងជ្រំដោយខ្លះបានយួរកន្ត្រកមាន់ចូលមកលេងយ៉ាងរំភើយ ដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធមកត្រួតពិនិត្យឡើយ។
មន្រ្តីច្រកម្នាក់លួចបង្ហើបថា កាស៊ីណូអត់ច្បាប់មួយកន្លែងនេះបានទទួលឱ្យជនជាតិខ្មែរ និងជនជាតិវៀតណាមចូលលេងដោយសេរីបើទោះបីជាគ្មានលិខិតស្នាមត្រួតពិនិត្យពីមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ក៏ដោយ ហើយកាស៊ីណូមួយនេះបានចេញមុខអះអាងធានានូវសុវត្តិភាពភ្ញៀវដែលមកលេង១០០%។បញ្ហា នេះហាក់បីដូចជាមានមន្ត្រីខេត្តដ៏មានឥទ្ធិពលនៅពីក្រោយ ហើយក៏មិនគោរពនូវបទបញ្ជាឬចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលដែរ។
ក្នុងនោះដែរ បើទោះបីជារាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យលេងនូវបក្សីកីឡាក៏ដោយ ប៉ុន្តែកាស៊ីណូមួយនេះនៅតែបន្តបើកឱ្យលេងដោយគ្មានការរាំងស្ទះអ្វីឡើយហើយល្បែងជាច្រើនប្រភេទកំពុងតែប្រព្រឹត្តយ៉ាងរលូននៅក្នុងកាស៊ីណូក្រសាំងជ្រំមួយនេះ។ប្រជាពលរដ្ឋបន្តថា មន្ត្រីជំនាញគ្មានហ៊ានបង្រ្កាបអ្វីទាំងអស់ ជាហេតុធ្វើអោយកាស៊ីណូមួយនេះធ្វើព្យុះធ្វើភ្លៀងនៅទឹកដីខ្មែរយើងផ្ទាល់តែម្ដង បើនៅតែបណ្តែតបណ្តោយឲ្យជនជាតិវៀតណាមឆ្លងដែនអត់ច្បាប់មកលេងទឹកដីកម្ពុជាយ៉ាងនេះ វានឹងធ្វើឲ្យកើតមាននូវបទល្មើសចោរកម្មផ្សេងៗជាក់ជាមិនខាន។
ក្នុងនោះដែរ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស់ឲ្យបិទល្បែងបក្សីកីឡា និងចេញបទបញ្ជារក្តៅដល់រាល់អាជ្ញាធរមូលដ្ឋានត្រូវចុះបង្រ្កាបទីតាំងល្បែងជល់មាន់អោយបានគ្រប់ទីកន្លែងក៏ដោយក៏កាស៊ីណូមួយនេះមិនខ្លាចញញើតដែរនៅតែបន្តលេងយ៉ាងគឃ្លើនដដែល។
ប្រជាពលរដ្ឋបានសុំណូមពរឲ្យយសម្តេច ហ៊ុន សែនមេត្តាមានចំណាត់ការ ទៅលើលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែលមើលមិនឃើញកាស៊ីណូនៅច្រករបៀងក្រសាំជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តើពេលនេះកាស៊ីណូខាងលើនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែរឬទេ ? ហើយឯកឧត្តមគួរតែមានវិធានការក្នុងការជួយទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែញៀននឹងល្បែងនេះផង ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ។
ប្រសិនបើជាលោកស្នងការ ចៅហ្វាយខេត្ត
ពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទេនោះ គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ? ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់