khem sok 5 years ago ពិតជាសាហាវមែន! បុរសឡប់សតិម្នាក់បានកាប់ឪពុកខ្លួនឯងនៅលើផ្ទះបិះដាច់កដេកស្លាប់នៅនឹងកន្លែងនៅស្រុកបាភ្នំ ព្រៃវែង៖ករណីឃាតកម្មដ៏សាហាវយង់ខ្នងមួយ ដែលឪពុកម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានកូនបង្កើតកាប់មួយផ្គាក់ចំក ឃាតកម្មនេះបានភ្ញាក់ផ្អើលនៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង០២ និង២០នាទីរំលងអាធ្រាតនៅចំណុច លើផ្ទះជនរងគ្រោះ ក្នុងភូមិដីថុយ ឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ សិុន ថាវន្ត័ ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ទីលំនៅបច្ចុប្បន្ននៅ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិតផ្គាក់កាប់ទៅ ឪពុកបង្កើត ឈ្មោះ ស៊ិន ពៅ ភេទប្រុសអាយុ ៥៥ឆ្នាំ ត្រូវចំក ខាងធ្វេង មួយកន្លែង ស្មាស្ដាំ មួយកន្លែង បណ្ដាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ បន្ទាប់មកជនបង្កមិនបានរត់ទៅណាទេ គឺនៅអង្គុយមើលជនរងគ្រោះប្រកាច់រហូតដាច់ខ្យល់ស្លាប់។ មូលហេតុ ជនសង្ស័យមានស្ថិតមិនគ្រប់(ប្រសៃប្រសាទ) បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឃុំបឹងព្រះ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការសាកសួរតែជនសង្ស័យមិននិយាយស្ដីអ្វីទេ។ ចំពោះករណីឃាតកម្មខាងលើនេះ ប្រជាពលរដ្ឋនៅឃុំបឹងព្រះស្រុកបាភ្នំទាំងអស់ មានការភ័យខ្លាចនិងព្រួយបារម្មណ៍ សូមឲ្យសមត្ថកិច្ច មេត្តាយកជនបង្កនេះទៅចាត់ការតាមនិតិវិធី៕ Continue Reading Previous បែកធ្លាយ៖(ទូរគមនាគមន៍កម្ពុជា)TCធ្លាយក្លិនស្អុយថាប្រធាននាយកដ្ឋានគណនេយ្យធ្វេីបាត់លុយអង្គភាពរាប់លានដុល្លារប៉ុន្តែមេៗព្យាយាមបិទបាំងNext ហេតុុអ្វីកូនទាហានជិត៣០០គ្រួសាររងចាំដីដែលរដ្ឋចែកជាច្រេីនឆ្នាំមិនបានសម្បីមួយដុំចំណែកមេទាហានបានដីម្នាក់ៗរាប់សិបហិកតារហូតសល់លក់ Leave a Reply Cancel reply Your email address will not be published. Required fields are marked *Comment Name * Email * Website More Stories សន្តិសុខសង្គម 1 min read ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ 1 month ago khem sok សន្តិសុខសង្គម 1 min read នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ 2 months ago khem sok សន្តិសុខសង្គម 1 min read ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់ 2 months ago khem sok
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់