
កម្ពុជាអស់បារម្ភរឿងខ្វះម៉ាសទៀតហើយ មានក្រុមហ៊ុនចិន១ អាចផលិតម៉ាសសម្រាប់គ្រូពេទ្យដែលក្នុង ១ថ្ងៃ អាចផលិតម៉ាស់បានចំនួន ៥០មុឺនម៉ាស
ថ្លែងក្នុងឱកាសចុះពិនិត្យការផលិតម៉ាសរបស់ក្រុមហ៊ុនចិនដែលមានទីតាំងនៅផ្លូវហាណូយខណ្ឌសែនសុខ រាជធានីភ្នំេពញនៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុននេះមានម៉ាសុីនផលិតម៉ាសបានក្នុង១ថ្ងៃអាចផលិតម៉ាសសម្រាប់ផ្គត់ផ្គង់ដល់គ្រូពេទ្យបាន៥០មុឺនម៉ាស ។
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ម៉ាសនេះមិនមែនសម្រាប់ពាក់រហូតទេគឺពាក់តែ១ដងត្រូវបោះចោលហើយ តែផលិតផលនេះគឺមានគុណភាពល្អដែលនេះគឺជាការសម្រាលបន្ទុកការនាំចូលម៉ាសពីក្រៅប្រទេស។
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ក្រុមហ៊ុនចិននេះក្នុង១ថ្ងៃអាចផលិតម៉ាសបានទាំងមនុស្សចាស់ និង កូនក្មេង ចំនួន៥០មុឺនម៉ាស ដូចច្នេះប្រជាជនកម្ពុជាយើងដែលមានអាយុលើសពី១ឆ្នាំ មានប្រហែលជា១៥លាននាក់ ហើយសង្ឃឹមថាក្រុមហ៊ុននេះអាចមានលទ្ធភាពផលិតម៉ាសគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបាន។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់