ផ្ទុះគ្រាប់បេ១គ្រាប់នៅស្រុកអូរជ្រៅ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងរងរបួស០៣ធ្ងន់ស្រាលនាក់
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី មានករណីផ្ទុះគ្រាប់បេ១គ្រាប់ នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួស០៣នាក់ និងស្លាប់០១នាក់។
មូលហេតុ ជនរងគ្រោះបានបបួលគ្នាមករកបះផ្លែព្រីង ហើយបានប្រទះឃើញគ្រាប់នៅលើដំបូក យកមកគប់លេងបណ្តាលអោយផ្ទុះ។ ជនរងគ្រោះទាំងនោះរួមមាន៖
១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់)។
២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប (រងរបួសស្រាល)។
៣.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (រងរបួសធ្ងន់)។
៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែខេត្តសៀមរាប (រងរបួសស្រាល)។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមណ្ឌលសុខភាពសិង្ហ និងមន្ទីរពេទ្យខេត្ត ៕
ប្រភព និងរូបភាពពី៖ ផេកអាជ្ញាធរមីន
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ