
ពិធីប្រកាសផ្ទេរមុខតំណែងអភិបាលស្រុកចិត្របុរី
ថ្ងៃអង្គារ ទី23 ខែកក្កដា ឆ្នាំ 2019 ម៉ោង 8:35 PM
![]() |
ការពិពណ៌នា

ខេត្តក្រចេះ
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជម្រុញដល់មន្រ្តីអាជ្ញាធរស្រុក ត្រូវឧស្សាហ៍ចុះមូលដ្ឋានប្រជាពលរដ្ឋឲ្យបានគ្រប់តំបន់ ក្នុងអាណត្តិដែលខ្លួនកំពុងទទួល ដើម្បីស្គាល់ឲ្យកាន់តែច្បាស់ពីភូមិសាស្រ្តនិងស្ថានភាពផលលំបាករបស់ប្រជាពលរដ្ឋ និងមានសាមគ្គីពីប្រជាពលរដ្ឋក្នុងការដោះស្រាយ និងត្រូវដោះស្រាយប្រកដោយភាពម៉ើងមាត់ តម្លាភាព និងប្រសិទ្ធភាពការងារ និងពង្រឹងលើភារកិច្ចការងារមន្រ្តីក្រោមឱវាទ -ត្រូវសាមគ្គីផ្ទៃក្នុងប្រកបដោយស្របច្បាប់ -ក្រោយការស្រុះស្រួលគ្នាត្រូវរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិសុខ និងស្ថិរភាព -បន្តដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមូលដ្ឋាន -ត្រូវមានការឯរាជ្យអធិបតិ -ត្រូវអប់រំពលរដ្ឋខ្លួនឲ្យចូលរួមថែរក្សាការពារសមិទផលនានាក្នុងមូលដ្ឋាន និងរក្សាសន្តិភាព ទប់ស្កាត់ការផ្តួលរលំរដ្ឋាភិបាល -ស្វែករកដៃគូរអភិវឌ្ឍន៍មូលដ្ឋាន -ត្រូវលើកកម្ពស់ការងារវេទិការសាធារណះ ដោយផ្តោតលើការគោរពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក -ពង្រឹងការងារអន្តោប្រវេស ផ្អែកលើឯកសារស្របច្បាប់ -លើកកម្ពស់ការការពារធនធានធម្មជាតិ ដោយមានការសហការគាំទ្រពីពលរដ្ឋមូលដ្ឋាន ជៀសវាងការរំលោភបំពាន -ត្រូវផ្សព្វផ្សាយពីការការពារទប់ស្កាត់ និងអនាម័យបរិស្ថានពីការកើតជម្ងឺគ្រុនឈាម ហើយមន្ត្រីអាជ្ញាធរមិនត្រូវសេព និងជួញដូរគ្រឿងញៀន ឬមិនអន្តរាគមន៍លើករណីគ្រឿងញៀននោះឡើយ ។ ការជម្រុញនេះ ធ្វើឡើងក្នុងពិធីប្រកាសផ្ទេរកាន់មុខតំណែងអភិបាលស្រុកចិត្របុរី នាព្រឹកថ្ងៃទី ២៣ កក្តដា ២០១៩ ។ ដោយលោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ ត្រូវមកកាន់ជាអភិបាលស្រុកចិត្របុរី ហើយលោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី ត្រូវផ្ទេរទៅកាន់ជាអភិបាលស្រុកព្រែកប្រសព្វវិញ ។
លោក យិន វណ្ណៈ អភិបាលស្រុកទើបទទួលមុខដំណែងថ្មី បានធ្វើការប្ដេជ្ញា – ដោយមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល -គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ -មានស្មារតីបំពេញការងារដោយ ឆន្ទះទទួលខុសត្រូវខ្ពស់ -ខិតខំយកចិតទុកដាក់ពង្រឹងការសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីប្រែក្លាយ ជាកម្លាំចលករបំពេញការងារដោយចិត្តមោះមុត មានភក្ដីភាពចំពោះរាជរដ្ឋាភិបាល ហើយសម្រេចអោយបាននូវរាល់ ផែនការសកម្មភាព ដែលថ្នាកដឹកនាំក្រសួង ខេត្តប្រគល់ជូន និងចងចាំជានិច្ចនូវរាល់ប្រសាសន៏ផ្ដាំផ្ញើរបស់ ឯ.ឧអភិបាលខេត្តលើការងារឲ្យកាន់ តែមានប្រសិទ្ធខ្ពស់ថែមទៀត ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់