
ខេត្តបាត់ដំបង៖ ថ្ងៃ ទី18-09-2020 វេលាម៉ោង09ៈ00នាទី លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារខេត្តបាត់ដំបង អមដំណើដោយលោកវ.ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីទូរទាំងស្រុក គោរពវិញ្ញាណក្ខ័ន្ធសពលោកអនុ.ឯក អ៊ុន សុផៃ និងនាំយកថវិកាសមាគមមិត្តនគរបាលចំនួន6,000,000៛ និងថវិកា2,760,000៛ (ដែលជាថវិកាបានមកការចូលរួមពីថវិកាអង្គភាព និងចូលរួមពីមន្រ្តីនគរបាលទូទាំងស្រុក) ប្រគល់ជូនគ្រួសារសពលោកអនុ.ឯក អ៊ុន សុផៃ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី17.09.2020 វេលាម៉ោង០៥ៈ៤០នាទី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
**ខ្ញុំបាទជាប្រធានអង្គភាពសូមអរគុណច្រើនដល់លោកអធិការរង លោកនាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ
និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលទាំងអស់ដែលបានចូលរួមសាមគ្គីគ្នាបានថវិការចំនួន
2,760.000រៀលដើម្បីជួយដល់ក្រុមគ្រួសារលោកអ.ឯកអ៊ុន សុផៃនាយរងប៉ុស្តិជ្រោយស្តៅនេះ
សូមគោរពជូនព:ដល់លោក លោកស្រីសូមអោយមានសុខភាពល្អ ការងារប្រកបដោយជោគជ័យនិងក្រុម
គ្រួសារមានសុភមង្គល។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់