Tue. Dec 3rd, 2024

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ចូលរួមឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ចូលរួមឧបត្ថម្ភ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកំពុងតែផ្ទុះឡើងយ៉ាងគំហុកនោះ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភពី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាស្រ្តី ៣រូប ដើម្បីយកទៅជួយដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនានា របស់រដ្ឋបាលខេត្ត និងជួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ កូវី-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ចំពោះថវិកាដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តនាឳកាសនោះ រួមមាន÷

-លោកជំទាវ ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល។
-លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល។
-លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ថវិកាចំនួន ១.០០០.០០០រៀល។

You may have missed