
ករណីឃាតកម្មប្ដីដុតសម្លាប់ប្រពន្ធនិងកូនចំនួន៦នាក់និងក្នុងផ្ទៃពោះម្ដាយទារក 3 ខែម្នាក់ទៀតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ក្នុងស្រុកបរិបូណ៌
កំពង់ឆ្នាំង: ករណីឃាតកម្មបណ្ដាលឲ្យមនុស្ស ០៦នាក់បានស្លាប់នៅក្នុងផ្ទះដោយភ្លើងអគ្គីភ័យឆាបឆេះ ដោយសារស្នាដៃប្ដីជាអ្នកប្រព្រឹត្ត ឈ្មោះ នន់ សារ៉េត អាយុ៣៨ឆ្នាំ ។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង១១នាទី ព្រឹកថ្ងៃទី១២ ខែ
ឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ជាករណីឃាតកម្ម លោកបញ្ជាក់ទៀតថានឹងធ្វើសន្និសីទកាសែតនៅក្នុងថ្ងៃនេះ ។
សូមរំលឹកថានៅយប់ម៉ោង០៨និង៤០នាទីនាទីថ្ងៃទី៩ ខែ
ឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យផ្ទះ០១ខ្នងមានទំហំ7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំង
ស្រុង មានកូនប្រុសចំនួន០៤នាក់ម្ដាយម្នាក់រួមទាំងទារក០៣ ខែនៅក្នុងផ្ទៃពោះម្នាក់ផងដែរ។
ផ្ទះដែលឆេះខាងលើនោះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត ដែលជាជនសង្ស័យ រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដែលបណ្ដាលឱ្យខូចខាតផ្ទះនិងសម្ភារៈទាំងស្រុង ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី 12 ខែឧសភាឆ្នាំ 2021 នេះ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់