
ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
………….
ព្រៃវែង ៖ ព្រឹកនេះតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅសាលប្រជុំសាកលវិទ្យាល័យ ក្នុងស្រុកកំចាយមារ ។
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងរូបខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សម្រាប់អាណត្តិឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ។
ឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តនេះ ខ្ញុំបាទ ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិថ្មីទាំងអស់ ប្តេជ្ញាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទ្រព្យធន ចូលរួមអភិវឌ្ឍន៍សាកលវិទ្យាល័យ ឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសបំពេញតម្រូវការសិស្ស-និស្សិត ឲ្យទទួលបានទាំងគុណភាពអប់រំ និងទីផ្សារការងារ៕
………….
៥ កុម្ភៈ ២០២២
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់