
អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ទើរទាំងស្រុង និងបណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល
ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី ពីបង្គោលភ្លើងមុខផ្ទះបណ្តាលអោយរាលដាលបង្កជាអគ្គិភ័យ ឆាបឆេះដល់ផ្ទះបងប្អូនក្បែនោះ បណ្តាលឱ្យរងការខូចខាតសម្ភារៈ ក្នុងផ្ទះស្ទើរទាំងស្រុង រួមមានរថយន្ត ម៉ូតូ រម៉កកង់៣ និងបណញដាលឲ្យ មនមនុស្សយរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សម្ភារៈ ដេពូក សាឡុង នៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយមន្ទីពេទ្យកុមារជាតិ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកខណ្ឌ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ ដឹងថា នៅមុនពេលកើតហេតុ គឺមានការឆ្លងចរន្តអគ្គិសនីបង្គោលភ្លើងនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ខណៈនោះបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ហើយអណ្ដាតភ្លើងបានរីករាលដាលឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅតែម្ដង។ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់គោលដៅ ខាងលើនិងបានរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីបាញ់ពន្លត់តែអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្លាំង បណ្ដាលឱ្យឆេះសម្ភារៈនៅក្នុងផ្ទះខូចខាតស្ទើរទាំងស្រុងរួមមានរថយន្ត ម៉ូតូ រ៉ឺម៉កកង់បី និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៣នាក់។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទទួលបានព័ត៌មានបានឱ្យរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន ៣៦គ្រឿងប្រើប្រាស់អស់ទាំង ៣៦គ្រឿង ទើបរលត់ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វាocic,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ។ លោកនាយការិយាល័យ បានឱ្យដឹងថា ទំហំនៃការខូចខាតឬសម្ភារៈក្នុងផ្ទះស្ទើរទាំងស្រុង ដោយរួមមានរថយន្ត ១គ្រឿង ម៉ាក Toyota raize ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2663 ម៉ូតូ១គ្រឿង រម៉កសម្រាប់ដឹកសម្ភារៈមួយគ្រឿងផងដែរ និងរងរបួសមនុស្សស្រី ៣នាក់ ធ្ងន់ម្នាក់ស្រាល២នាក់។ និងរាលដាលដល់ផ្ទះជិតខាងចំនួន២ល្វែងបន្ថែមទៀត រងការខូចខាតបន្តិចបន្តួច។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់