ឈ្មោះ និត (ហៅខ្លា) ជា មេក្លោង
ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្វើសកម្មភាពបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប….!
(ខេត្តកំពង់ចាម) ÷ ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ!នៅចំណុចចំការចេក មួយកន្លែង ស្ថិតនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សង្ស័យ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ប្រហែល អសមត្ថភាពក្នុងការចាត់កម្លាំងចុះធ្វើការបង្ក្រាប!ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងនេះទេដឹង!
បើយោងតាមប្រជាពលរដ្ឋរាយការណ៍ប្រាប់ឲ្យដឹងថា÷ ទីតាំងល្បែងសុីសងដុះស្លែខាងលើនេះ នៅតែដំណើរការបើកលេងបានបែបនេះសង្ស័យ ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះ អាចផ្ដល់ផលប្រយោជន៍ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួនក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចរាល់ជាក់ជាមិនខានឡើយ! ទើបទីតាំងវង់ល្បែងមួយនេះហ៊ានបើកលេងបានទៅដោយរលូន ថែមទាំងនាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងទ្រហឹងទៀតផង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចអំពីអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) ដូចជា គ្រឿងញៀន លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។
សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ឋក្រោមឪវ៉ាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប!ឲ្យខានតែបាន! តែផ្ទុយទៅវិញ អាជ្ញាធរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហ៊ានល្មើសបទបញ្ជាថ្នាក់ដឹកនាំ បណ្តោយឲ្យកើតមានទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងបានយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ពុំឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្ក្រាប!ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព(ទាំង៧)ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ!
ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ បាននាំគ្នាធ្វើការសូមណុំពរយ៉ាងទទួចទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅតែបន្តបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន ៕
More Stories
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ
សូមស្វាគមន៍មកកាន់ហាងស៊ុបចិនដែលមានឈ្មោះ យីហោរ «ហួ គី »ចាប់បេីក ពីម៉ោង: ៣ រសៀលរហូតដល់ម៉ោង: ៤ ភ្លឺ