
ជីវិតមិនទៀងមែន!!បុរសម្នាក់ទៅកាត់ស្មៅគោ ខ្យល់គរស្លាប់បាត់បង់ជីវិត
ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលគាត់ងើបពីព្រឹកទៅកាត់ស្មៅគោ លុៈដល់ម៉ោងប្រហែលជាង គាត់មានអារម្មណ៍ដូចជាហត់ថប់ៗដង្ហើម ក៍រត់សំដៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដើម្បីជួយគាត់ ពេលរត់ទៅដល់គាត់មានសភាពស្លេកស្លាំងនិងបែកពពុះមាង់ស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ បានបង្កការភ្ញាកផ្អើលនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ ត្រង់ចំណុចទំនប់អូរភូមិត្នោត សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ក្រុមការងារយើងអោយដឹងថា គាត់មានឈ្មោះ អ៊ូច ធូ អាយុ៤៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជារៀងរាល់ថ្ងៃគាត់តែងតែមកកាត់ស្មៅគោរាល់ព្រឹក ហើយក៍ធ្លាប់មានអាការៈថប់ដង្ហើមជាញឹកញ៉ាប់ តែបានអ្នកជិតខាងជួយទាន់ពេល រហូតព្រឹកថ្ងៃកើតហេតុ គេឃើញសភាពគាត់ស្លេកស្លាំងជាងរាល់ដង ក៍អោយគាត់សម្រាកលើគ្រែយ៉ាកចំហៀងផ្ទះ រួចដាក់កង្ហានិងជួយធ្វើចលនាបេះដូងអោយគាត់ ដោយឃើញស្ថានភាពធ្ងន់ធ្ងរ ក៍រាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន តែជាអកុសលបុរសដែលជាជនរងគ្រោះបានបែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាមៗបាត់ទៅហើយ។IMG_3648
ក្រោយកើតហេតុ លោកមេភូមិស្វាយជ្រុំសមត្ថកិច្ចមូលដ្ឋានក៍បានមកដល់ និងផ្ដល់ដំណឹងទៅក្រុមគ្រួសារសាច់ញាតិ រួចទំនាក់ទងទៅសមត្ថកិច្ចជំនាញកោសល់វិច្ឆ័យពិនិត្យសពឃើញថាពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងធ្វើកំណត់ហេតុប្រគល់សព អោយក្រុមគ្រួសារសាច់ញាតិទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់សពភូមិស្វាយជ្រុំ។IMG_3648
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់