
កន្លែងជួសជុលរថយន្តមួយ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការខូចខាតរថយន្តជាច្រើនគ្រឿង នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ
(ភ្នំពេញ): មានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតរថយន្តដែលកំពុងធ្វើការជួសជុលក្នុងយានដ្ឋាននោះអស់ជាច្រើនគ្រឿង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាំទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃ អង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ខណ:ពេលនេះ អគ្គិភយ័បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្តបន្ទាប់ ពីកម្លាំងបង្កានិងបង្ក្រាបអគ្គិភ័យបានទាន់ពេលវេលា ចំពោះទំហំនៃការខូចខាត ឬក៍មូលហេតុនៃការឆេះនេះ នូវពុំទាន់ដឹងថាអស់ជាទឹកប្រាក់ប៉ុន្មាន ឬបណ្តាលមកពីអ្វីឲ្យប្រាកដនៅឡើយទេ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់